ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងការចោទប្រកាន់ប៉ងរំលោ.ភសេពសន្ថវ:ទៅលើយុវតីម្នាក់ ខណៈពេលនាងជិះកង់ដើរលេងជាមួយមិត្តភក្តិនៅតាមភូមិ លុះជិះដាច់ប៉ែកពីគេ ក៏ជួបនឹងមួយនឹងជនសង្ស័យជាអ្នកភូមិជាមួយគ្នា ស្រាប់តែជននោះចាប់ឱបបម្រុងប៉ងរំលោ.ភ តែត្រូវនាងរើបំរាស់រួច ក៏រត់ទៅឱ្យអ្នកភូមិជួយ។ ក្រោយមកក៏ទៅដាក់ពាក្យបណ្តឹងនៅនគរបាលឱ្យចាប់ឃាត់ខ្លួនតែម្តង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង១៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិអូរទឹកភ្លាវ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ៖ យុវតីរងគ្រោះមានអាយុ១៣ឆ្នាំ មុខរបរសិស្ស ចំណែកជនសង្ស័យមានឈ្មោះ យឹង សុខដូង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀ.ន)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ យុវតីរងគ្រោះ បានជិះកង់ដើរលេងជាមួយនឹងមិត្ដភក្ដិនៅតាមដងផ្លូវ ដែលមានព្រៃល្បោះតូចៗ លុះពេលមកដល់កន្លែងកើតហេតុ ក៏បានជួបជាមួយនឹងជនសង្ស័យខាងលើ ដែលកំពុងតែដើរម្នាក់ឯង។
ប្រភពដដែលបន្តថា មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យរូបនោះបានធ្វើដំណើរតាមពីក្រោយយុវតីរងគ្រោះខាងលើ ខណៈពេលដែលមិត្តភក្តិយុវតីរងគ្រោះបានជិះកង់ទៅមុន ហើយនៅសល់តែនាងម្នាក់ឯង ស្រាប់តែជនសង្ស័យរូបនោះហៅនាងសួរនាំចុះឡើងៗ។
ប្រភពដដែលបន្តទៀតថា លុះពេលមកដល់កន្លែងស្ងាត់ ជនសង្ស័យខាងលើ ក៏បានធ្វើសកម្មភាពចាប់ឱបយុវតីរងគ្រោះពីក្រោយបម្រុងធ្វើសកម្មភាព ដោយឃើញបែបនេះ នាងក៏បានរើបំរាស់ និងរត់ទៅរកឲ្យអ្នកជិតខាងជួយ ចំណែកឯជនសង្ស័យវិញ ក៏បានរត់គេចខ្លួនភ្លាមៗ ។ ពេលនោះ នាងក៏បានទៅប្រាប់ឪពុកម្តាយឱ្យដឹងរឿង ដើម្បីដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលតែម្តង។
ក្រោយពេលទទួលបានសេចក្តីរាយការណ៍ខាងលើនេះ រហូតមកដល់វេលាម៉ោង០៨និង៣០នាទីយប់ ទើបកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូនជនសង្ស័យមកអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ