ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ទាំង៣ ​នៃ​ព្រះពុទ្ធក្នុងថ្ងៃបុណ្យវិសាខបូជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​ភគវន្តមុនី​បាន​ត្រាស់​ទៅ​កាន់​បរិស័ទ​របស់​ព្រះ​អង្គ​ថា ម្នាល​អ្នក​ទាំងឡាយ ចូរ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​បី​នេះ ឱ្យ​បាន​ជាប់​ជា​បវេណី ព្រោះ​ជា​ធម៌​ដ៏​សំខាន់​ក្តោប​នូវ​ព្រះពុទ្ធ​ឱវាទ​ទាំងអស់ ។ ១- សព្វ​បាប​ស្ស…

រាជធានី​ភ្នំពេញ ៖ ព្រះ​ភគវន្តមុនី​បាន​ត្រាស់​ទៅ​កាន់​បរិស័ទ​របស់​ព្រះ​អង្គ​ថា ម្នាល​អ្នក​ទាំងឡាយ ចូរ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​បី​នេះ ឱ្យ​បាន​ជាប់​ជា​បវេណី ព្រោះ​ជា​ធម៌​ដ៏​សំខាន់​ក្តោប​នូវ​ព្រះពុទ្ធ​ឱវាទ​ទាំងអស់ ។

១- សព្វ​បាប​ស្ស អករ​ណំ កិរិយា​វៀរចាក​នូវ​អំពើ​បាប អំពើអាក្រក់​ទាំងអស់ ។
២- កុសល​ស្សូប​សម្បទា ព្យាយាម​ញុំាង​អំពើ​ជា​កុសល អំពើ​ល្អ​ឱ្យ​កើត​មាន​ក្នុង​សន្តាន ជំនួស​អំពើ​បាប អកុសល ។
៣- ស​ចិត្ត​បរិ​យោ​ទ​បន​នំ ព្យាយាម​សម្អាតចិត្ត​ឱ្យ​ផូរផង់ ប្រាសចាក​មន្ទិល​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ពោល​គឺ លោភៈ ទោសៈ និង​មោហៈ ។

នេះ​ជា​បច្ឆិម​វចនៈ ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​ជិនស្រី អប្បមា​ទេ​ន សម្បា​ទេ​ថ ម្នាល​អ្នក​ទាំងឡាយ​! ចូរ​អ្នក​ទាំងឡាយ​ញ៉ាំង​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​សម្រេច​បរិបូណ៌​ដោយ​សេចក្ដី​មិន​ប្រមាទ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ