ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តឧត្តរមានជ័យ បំភ្លឺ​រឿង​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័ន្ត​ច្រឡំ និងចាញ់បោក​ជនខិលខូច

1 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១១ ឧសភា ២០២២នេះឲ្យ​ដឹង​ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ អាច​ផ្តល់​ជូន​បាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​មាន​លំនៅ​ឋាន​អចិន្ត្រៃយ៍ នៅ​ក្នុង​ខេត្ត…

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១១ ឧសភា ២០២២នេះឲ្យ​ដឹង​ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ អាច​ផ្តល់​ជូន​បាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​មាន​លំនៅ​ឋាន​អចិន្ត្រៃយ៍ នៅ​ក្នុង​ខេត្ត ដែល​សាមីខ្លួន​ស្នើ​សុំ​ប័ណ្ណ​ព្រំដែន​ប៉ុណ្ណោះ ក្នុង​តម្លៃ ២០.០០០​រៀល (​ពីរ​ម៉ឺន​រៀល​គត់​) ដោយ​សាមីខ្លួន ត្រូវ​បង្ហាញមុខ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ទីតាំង​ផ្តល់​សេវា រៀង​រាល់​ម៉ោង​ធ្វើការ និង​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ រួម​មាន ៖

-​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ព្រំដែន​ចំនួន ០១​ច្បាប់ ដោយ​មាន​បិទ​រូបថត ចុះហត្ថលេខា ឬ​ផ្តិត មេដៃ​ស្តាំ របស់​សាមីខ្លួន នៅ​លើ​ពាក្យ​ស្នើ​សុំ (​ពាក្យ​ស្នើ​សុំ​មាន​ផ្តល់​ជូន​នៅ​ទីតាំង​ផ្តល់​សេវា​ដោយ ឥត​គិតថ្លៃ​)
-​រូបថត​សាមីខ្លួន​បច្ចុប្បន្ន ទំហំ ៤x៦ “​ថត​ចំ​ពីមុខ​គ្មាន​ពាក់មួក ឬ​វ៉ែនតា​” ចំនួន ០២​សន្លឹក
-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​ដែល​ជា ច្បាប់​ដើម ឬ​ថតចម្លង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម
-​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ ។

រដ្ឋបាល​ខេត្ត បាន​បញ្ជាក់​ជូន​ថា កន្លង​មក​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​មានការ​ភ័ន្ត​ច្រឡំ ហើយ​ក៏​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន ដើម្បី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន បាន​បំផុស​ចលនា​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ ឬ​អាសយដ្ឋាន​ស្នាក់​នៅ​ក្រៅ​ខេត្តឧត្តរមានជ័យ ថា អាច​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត ឬ​នៅ ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​បាន តាម​រយៈ​ការ​ធានា​ជួយ​រត់ការ ឬ​ជូន​មក​ដល់ទី​តាំង​ផ្តល់​សេវា​ផ្ទាល់ ។

ករណី​នេះ សូម​បងប្អូន​កុំ​ចាញ់បោក​ការ​ឃោសនា បោក​បញ្ឆោត អំពី​ការ​ឱ្យ​អញ្ជើញ​មក​ទទួល សេវា ឬ​ការ​ធានា​រៀបចំ​រត់ការ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ជូន ជៀសវាង​ខាតបង់​ពេលវេលា និង​ថវិកា ដោយ​អសារ​បង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ