ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​មាន​ប្រៀប​ជាង​លុយ​បាត​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ជាង​ប្រាក់​បាត​ថៃ ។ ធនាគា​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ជាង​ប្រាក់​បាត​ថៃ ។ ធនាគា​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១១៧ រៀល ហើយ​លក់​ចេញ​តែ ១១៨ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ១១៨ រៀល និង​លក់​ចេញ​ដល់​ទៅ ១១៩ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥៨ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤២៨៤ រៀល លក់​ចេញ ៤៣២៧ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨១២ រៀល លក់​ចេញ ២៨៤០ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦០៣ រៀល លក់​ចេញ ៦០៩ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣១២០ រៀល លក់​ចេញ ៣១៥១ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣១៨ រៀល លក់​ចេញ ៣២១ រៀល ។ ជាមួយ​គ្នា​នេះ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩១៦ រៀល លក់​ចេញ ២៩៤៥ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ