ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ប​រយ៉ា​ខា ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ និង​វិស័យ​ទេសចរណ៍

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ ដែល​មាន​ដី​នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា បាន​នាំ​គ្នា​រៀបចំ​បង្កើត​ទៅ​ជា​រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន ជាទី​ទាក់ទាញ​លើ​ទឹកដី​ត្បូង​ពេជ្រ នា​ខេត្ត​ប៉ៃលិន​ ។ សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យពលរដ្ឋ​ពី​បណ្តា​ខេត្ត​នានា​ចូល​ទៅ​ទស្សនា​កម្សាន្ត​ខេត្ត​ប៉ៃលិន​ច្រើន​ឡើង…

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ ដែល​មាន​ដី​នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា បាន​នាំ​គ្នា​រៀបចំ​បង្កើត​ទៅ​ជា​រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន ជាទី​ទាក់ទាញ​លើ​ទឹកដី​ត្បូង​ពេជ្រ នា​ខេត្ត​ប៉ៃលិន​ ។ សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យពលរដ្ឋ​ពី​បណ្តា​ខេត្ត​នានា​ចូល​ទៅ​ទស្សនា​កម្សាន្ត​ខេត្ត​ប៉ៃលិន​ច្រើន​ឡើង ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ក៍​មាន​ចំណូល​ពី​ប្រភព​ថ្មី គឺ​វិស័យ​ទេសចរណ៍​នេះ​បន្ថែម​ទៀត​ ។

ស្ទឹង​ប​រយ៉ា​ខា មានទឹក​ថ្លាឈ្វេង​ហូរ​ឥត​ដាច់ ត្រជាក់ស្រួល​ ​អំណោយផលដល់​ភ្ញៀវ​ទេសចរ ចុះ​ទៅ​ងូតទឹក​លេង​បំបាត់​ភាព​ស្អុះស្អាប់ និង​ដែល​បាន​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ថែម​ទៀត​ផង ​។ លោក យ៉ា​ន់ ជ្រី​ក ហៅ​ ប៉ា​អា​ពៅ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា លោក​ទើបបាន​បង្កើត​រមណីយដ្ឋាន និង​អាហារ​ដ្ឋា​ន​មួយ​កន្លែង​យីហោ នៅ​ជាប់មាត់​ស្ទឹង ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន ជាង​ ២ ​គីឡូម៉ែត្ រ​។ រមណី​ដ្ឋា​ន​លោក​បាន​រៀបចំ​ជា​ខ្យុ​ស​សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​លេង​ និង​ទទួលទាន​អាហារ មាន​ទោង​សម្រាប់​ជិះ​លេង និង​ថត​ស៊ែ​ល​ហ្វី​ផង​ដែរ​ ។

មាន់​ដុត ត្រី​រ៉ស់​បំពង ឆា​ក្រ​វ៉ា​ញ​សាច់​ជ្រូក ឬ​សាច់​មាន់ សាច់​ទា និង​ឆា​ក្តៅ​អន្ទង់​ជាដើម សុទ្ធ​សឹង​ម្ហូបអាហារ​ដែល​គេ​អាច​រក​ទទួល​បាន​នៅ​តាម​មាត់​ស្ទឹង​ប​រយ៉ា​ខា​ដែល​មាន​ជំនោរ​បរិសុទ្ធ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ