ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​ប្រើ​យន្ត​ហោះ​ចម្បាំង​៤​គ្រឿង​អម​ដំណើរ​មេ​ដឹក​នាំ​អារ៉ាប់​រួម

4 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​​នេះ​ កូរ៉េ​ខាង​ត្បូង​ប្រើ​ប្រាស់​សុទ្ធ​តែ​យន្ត​ហោះ​ចម្បាំង​​ជា​ច្រើន​គ្រឿង​ដើម្បី​អម​ដំណើរ​មក​ដល់​នៃ​​ប្រធានា​ធិបតី​ប្រទេស​អារ៉ាប់​រួម​ដែល​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​២​ថ្ងៃ​​នៅ​ទី​ក្រុង​សេអ៊ូល​។ គេ​គិត​ថា​របៀប​វារៈ​សំខាន់​ៗ​ដែល​ត្រូវ​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ​គឺ​កិច្ច​សហ​ការ​ខាង​ការ​ពារ​ជាតិ​, ធុរកិច្ច​, វិនិយោគ និង​ថាម​ពល​។ ឥឡូវ​នេះ ​កូរ៉េ​ខាង​ត្បូ​ង​ក្លាយ​ជា​ប្រទេស​​នាំ​ចេញ​​អាវុធ​ដ៏​ធំ​មួយ​​នៅ​លើ​ពិភព​លោក​ទៅ​ហើយ​​។ ប្រធានា​ធិបតី​ប្រទេស​ទាំង​២​នឹង​ជជែក​គ្នា​អំពី​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ពិសេស​​នេះ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។…

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​​នេះ​ កូរ៉េ​ខាង​ត្បូង​ប្រើ​ប្រាស់​សុទ្ធ​តែ​យន្ត​ហោះ​ចម្បាំង​​ជា​ច្រើន​គ្រឿង​ដើម្បី​អម​ដំណើរ​មក​ដល់​នៃ​​ប្រធានា​ធិបតី​ប្រទេស​អារ៉ាប់​រួម​ដែល​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​២​ថ្ងៃ​​នៅ​ទី​ក្រុង​សេអ៊ូល​។ គេ​គិត​ថា​របៀប​វារៈ​សំខាន់​ៗ​ដែល​ត្រូវ​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ​គឺ​កិច្ច​សហ​ការ​ខាង​ការ​ពារ​ជាតិ​, ធុរកិច្ច​, វិនិយោគ និង​ថាម​ពល​។

ឥឡូវ​នេះ ​កូរ៉េ​ខាង​ត្បូ​ង​ក្លាយ​ជា​ប្រទេស​​នាំ​ចេញ​​អាវុធ​ដ៏​ធំ​មួយ​​នៅ​លើ​ពិភព​លោក​ទៅ​ហើយ​​។ ប្រធានា​ធិបតី​ប្រទេស​ទាំង​២​នឹង​ជជែក​គ្នា​អំពី​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ពិសេស​​នេះ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​។ ស្វាគមន៍​​វត្ត​មាន​របស់​ប្រធានា​ធិបតី​អារ៉ាប់​រួម​លើក​នេះ កង​ទ័ព​​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ម៉ាក​អែហ្វ​១៥ (F-15) ចំនួន​បួន​គ្រឿង​ដើម្បី​អម​ដំណើរ​យន្ត​ហោះ​ដឹក​ប្រធានា​ធិបតី​អារ៉ាប់​រួម​។

យន្ត​ហោះ​ចុះ​ចត​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​សេអ៊ូល​នោះ​ទេ​។ នេះ​ជា​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​អារ៉ាប់​រួម​​បំពេញ​ទស្សន​កិច្ច​សង​ត្រឡប់​ទៅ​​វិញ​ចំពោះ​ថ្នាក់​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង​ដែល​អញ្ជើញ​ទៅ​អារ៉ាប់​រួម​កាល​ពី​ដើម​ឆ្នាំ​២០២៣​។ កាល​នោះ អារ៉ាប់​រួម​សន្យា​បោះ​ទុន​វិនិយោគ​​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​គិត​​ជា​ទឹក​ប្រាក់​៣០​ពាន់​លាន​ដុល្លារ​​លើ​ផ្នែក​ផលិត​អគ្គិសនី​ពី​ថាម​ពល​នុយ​ក្លេអ៊ែរ​, ការ​ពារ​ជាតិ​, ការ​បង្កើត​ថាម​ពល​ដោយ​ឧស្ម័ន​អ៊ីដ្រូហ្សែន និង​ពន្លឺ​ថ្ងៃ​។​

ប្រធានា​ធិបតី​អារ៉ាប់​រួម​បាន​ជួប​ថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​កូរ៉េ​ខាង​ត្បូងដូច​ជា​ប្រធាន​ក្រុម​ហ៊ុន​សាម​ស៊ុង​, អែស​ខេ (SK) និង​ហ៊ី​យុន​ដាយ​ជា​ដើម​។ ប្រទេស​ទាំង​២​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​តាំង​ពី​ជាង​មួយ​ទស​វត្ស​មុន​ និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដើម្បី​សាង​សង់​ម៉ាស៊ីន​ប្រតិ​កម្ម​នុយ​ក្លេអ៊ែរ​​នៅ​​ប្រទេស​អារ៉ាប់​រួម​ថែម​ទៀត​ផង​។ ​ប្រទេស​ទាំង​២​ក៏​បាន​ចុះ​កិច្ច​សន្យា​ទិញ​-លក់​គ្រឿង​បរិក្ខា​យោធា​ និង​គ្រឿង​សព្វា​វុធ​ផង​ដែរ​​។

យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៧​ កូរ៉េ​ខាង​ត្បូង​​​​​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អាវុធ​លំដាប់​ទី​៤​ពិភព​លោក​។ ថ្មី​ៗ​នេះ កូរ៉េ​ខាង​ត្បូង​ទើ​ប​តែ​រក​បាន​ម៉ូយ​ដុំ​មួយ​​ទៀត​ហើយ​គឺប្រទេ​សប៉ូឡូញ​ដែល​ចង់​ពង្រឹង​សមត្ថ​ភាព​​ការ​ពារ​ជាតិ​របស់​ខ្លួន​នៅ​ពេល​​អ៊ុយ​ក្រែន​ដែល​​ជា​ប្រទេស​ជិត​ខាង​កំពុង​ជាប់​ដៃ​វាយ​ប្រយុទ្ធ​គ្នា​ទល់​នឹង​រុស្ស៊ី​​។ កាល​ពី​ដើម​​ឆ្នាំ​២០២៤​ កូរ៉​ខាង​ត្បូង​​​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដើម្បី​ពង្រីក​កិច្ច​សហ​ការ​ខាង​ការ​ពារ​ជាតិ​​​​​។ ប្រទេស​ទាំង​២​ក៏​ត្រៀម​ចុះ​កិច្ច​សន្យា​ទិញ-​លក់​អាវុធ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ