ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​សាមសិប កំពុង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជា​អ្នក​ចម្អិនម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរ​កោះ​សាមសិប អ្នកស្រី ​ហ៊​ន ធីតា បាន​ទទួលស្គាល់​ថា ចាប់តាំងពី​បង្កើត​ជា​សហគមន៍​ទេសចរណ៍​មក ជីវភាព​គ្រួសារ​គាត់​មាន​ភាពល្អ​ប្រសើរ​ច្រើន…

រាជធានី​ភ្នំពេញ ​៖ ជា​អ្នក​ចម្អិនម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរ​កោះ​សាមសិប អ្នកស្រី ​ហ៊​ន ធីតា បាន​ទទួលស្គាល់​ថា ចាប់តាំងពី​បង្កើត​ជា​សហគមន៍​ទេសចរណ៍​មក ជីវភាព​គ្រួសារ​គាត់​មាន​ភាពល្អ​ប្រសើរ​ច្រើន ព្រោះថា ​ក្រៅពី​មុខរបរ​ស្រែ​ចម្ការ​ពួក​គាត់​មានមុខ​របរ​សំខាន់​មួយទៀត ​គឺ​ចម្អិន​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​សម្រាក​កម្សាន្ត​នៅ​កោះ​សាមសិប​ ។

ជាមួយ​ស្នាមញញឹម ​និង​ភាព​រាក់ទាក់ ប្រជា​សហគមន៍​រូប​នោះ​បាន​លើក​ទ្បើ​ង​ថា បើ​ទោះបី​ពេល​នេះ​ភ្ញៀវ​ទេសចរ​បាន​មក​លេង​សហគមន៍​អ្នកស្រី នៅ​មាន​កម្រិត​ទាប​នៅ​ទ្បើ​យ ប៉ុន្តែ​ប្រជា​សហគមន៍​កំពុង​តែ​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​បណ្តើ​ៗ​ពី​ធម្មជាតិ តាម​រយៈ​ការ​ផ្តល់​សេវា​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត ជាម​គ្គុ​ទេសន៍​ទេសចរណ៍ រួម​ទាំង​សេវាកម្ម​ម្ហូបអាហារ ជាដើម​នោះ ​។

អ្នកស្រី​ ហ៊​ន ធីតា បានឱ្យ​ដឹង​បន្ថែម​ថា ពី​មុន​អ្នកស្រី​មានមុខ​របរ​តែ​មួយ​មុខ​គត់​គឺ​ស្រែ​ចម្ការ ។ របរ​ស្រែ​ចម្ការ​ គឺ​ទទួលផល​តាម​រដូវ​ដែល​យ៉ាង​ហោច​ណាស់​ពី​ ២ ​ខែ​ទៅ ​៦ ​ខែ​ទើប​អាច​ប្រមូល​ផល​បាន​ម្តង ​។ ​ប៉ុន្តែ​ការ​ទទួលផល​នោះ​គឺ​ជួនកាល​បាន​តិច ជួនកាល​បាន​ច្រើន ជួនកាល​ខាតដើម​ខាតចុង​ថែម​ទៀត ព្រោះ​ការ​ដាំ​ដុះ​ធ្វើ​តាម​យ​ថា​ផល ពឹង​លើ​ធម្មជាតិ​ពឹង​លើ​មេឃ​ ។ ​ប៉ុន្តែ​ក្រោយ​គេ​រៀបចំ​ជា​សហគមន៍​ និង​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍ ​កោះ​សា​មសិ​ម​ មក ឃើញ​ថា​ ប្រជាពលរដ្ឋ​ចាប់ផ្តើម​មានមុខ​រប​មួយទៀត​ ។

អ្នកស្រី​បញ្ជាក់​ថា អាច​និយាយ​ថា ​ជា​មុខរបរ​ដែល​ទៀងទាត់​ជាង ​និង​ទទួល​បាន​ផល​ចំណេញ​ឆាប់​រហ​ស័​ជាង​ និង​ជា​ប្រចាំ ទោះ​តិច​ទោះ​ច្រើន​ ​។

សូម​ជម្រាប​ថា តំបន់​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប ស្ថិត​នៅ​ក្នុងភូមិ​ចំនួន​បី​នៃ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ខណ​ដែល​សហគមន៍​នេះ​ទើបតែ​បង្កើត​ទ្បើ​ង​នៅ​អំ​ទ្បុ​ង​ឆ្នាំ​ ២០១៨ ​។ បច្ចុប្បន្ន​តំបន់​អេកូ​ទេសចរណ៍​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បាន​តិចតួច​នៅឡើយ ព្រោះ​ម្យ៉ាង​ទើប​បង្កើត​ថ្មី ម្យ៉ាងទៀត​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ​១៩​ផង ​។ ពលរដ្ឋ​ក្នុង​សហគមន៍​ជឿ​ថា​ មិនយូរ​តំបន់​នេះ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​មិន​ខាន​ព្រោះ​អី ជា​តំបន់​ពោរពេញ​ដោយ​ទេសភាព​នៃ​ព្រៃ​ធម្មជាតិ​ដ៍​ស្រស់បំព្រង ដងអូរ​វែង​អន្លាយ​លាយ​ទ្បំ​ដោយ​ទឹកថ្លា​ឈ្វេង​ពណ៌​ខៀវស្រងាត់ រួម​រំលេច​ដោយ​សត្វ​ស្លាប​ច្រើន​ប្រភេទ​ដែល​ទុំ​ប្រក​នឹង​គល់ឈើ​ឈរ​ធ្មឹង​កណ្តាល​ទឹក មើលទៅ​ពិតជា​អស្ចារ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ