អភិវឌ្ឍធនធានជលផលសមុទ្រ EU ផ្តល់ថវិកា និងនាវាល្បាតទប់ស្កាត់បទល្មើសនេសាទ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ២ ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ…
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ២ ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ…
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ២ ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ទន្ទឹមនេះសហភាពអឺរ៉ុបក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងកម្មវិធីថ្មីចំនួន ២ ទៀត ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផល នោះគឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង ២ នេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ២០២៤ ផងដែរ ។
គម្រោង CAPFISH-Capture សហភាពអឺរ៉ុបបានផ្តល់នាវាល្បាតចំនួន ៧ គ្រឿងថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង ៤ សម្រាប់បំពេញតម្រូវការចាំបាច់ ក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាព ក្នុងសូចនាករដែលបានចែង នៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់អនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចុះទៅដល់ខេត្តកោះកុង កន្លែងអនុវត្តគម្រោងនៅសប្តាហ៍មុននេះ ដើម្បីធ្វើពិធីប្រគល់និងទទួលវានាត្បាតទាំង ៧ គ្រឿងនោះ ។
លោក វេង សាខុន បានឱ្យដឹងថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើន ក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើ ការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ ។
ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទផង គម្រោងការពារជលផលនេះ បានទម្លាក់ប្រអប់បេតុងទៅក្នុងសមុទ្រផងដែរ ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការទម្លាក់ប្រអប់បេតុង សម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ក្នុងគោលបំណងនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ក្នុងដែនជម្រកត្រី និងជំរុញការអនុវត្តច្បាប់ ស្ដីពីជលផល ការលុបបំបាត់បទល្មើសជលផលគ្រប់ប្រភេទ ការពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទ និងជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលផលិតផលជលផល សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេសគឺជួយផ្តល់សាច់ត្រីដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងចូលរួមលើកស្ទួយសេដ្ឋកិច្ច ជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍ ដើម្បីសម្រេចនូវគោលដៅ គោលបំណង និងលទ្ធផលរំពឹងទុក ៕
ចែករំលែកព័តមាននេះ