ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ស្ត្រី​ពាណិជ្ជករ​រូប​ស្រស់​​ចេញ​សែក​អត់​លុយ​​ម្នាក់​ទៅ​តុលាការ

1 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ពាណិជ្ជករ​ម្នាក់ ដែល​ពាក់ព័ន្ធ​រឿង​ចេញ​សែក​អត់​លុយ​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី ដោយ​មាន​រថយន្ត​សមត្ថកិច្ច​បាន​ដឹក​ជនសង្ស័យ​រូប​នេះ​ចូល​ក្នុង​បរិវេណ​សាលាដំបូង​តែ​ម្តង ព្រោះ​ខ្លាច​

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ពាណិជ្ជករ​ម្នាក់ ដែល​ពាក់ព័ន្ធ​រឿង​ចេញ​សែក​អត់​លុយ​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី ដោយ​មាន​រថយន្ត​សមត្ថកិច្ច​បាន​ដឹក​ជនសង្ស័យ​រូប​នេះ​ចូល​ក្នុង​បរិវេណ​សាលាដំបូង​តែ​ម្តង ព្រោះ​ខ្លាច​កាមេរ៉ា​តាម​ប្រមាញ់ ។

ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ពេជ្រ ស្រី​មុំ អាយុ​៣៥​ឆ្នាំ មុខរបរ​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​អគា Rise Commercial Building លេខ​៥ ផ្លូវ​លេខ​២៨២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ បាន (​ចេញ​សែក​គ្មាន​ទឹកប្រាក់​) ទឹកប្រាក់​ចំនួន ៧៧៦,០០០ ដុល្លារ​អា​មេ​រិ​ក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ ។

ហើយ​មក​ដល់​ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ តែបើ​តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​ថា ជនសង្ស័យ​មាន​ប្រាក់​សម្រាប់​ដាក់​តម្កល់​ធានា​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​ហើយ ប៉ុន្តែ​មិនដឹង​តុលាការ​សម្រេច​យ៉ាង​នៅឡើយ​ទេ គឺ​មាន​តែ​រង់ចាំ​តាមដាន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ