ខេត្តក្រចេះ ៖ កាលពីរសៀលថ្ងៃទី២៤ មេសា កូនផ្សោត១ក្បាលត្រូវបានគេប្រទះឃើញងា.ប់អណ្តែតក្នុងទន្លេមេគង្គ នៅចំណុចស្រះត្រពាំងខាងលើ អន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោកនាយខណ្ឌបានបន្តទៀតថា យោងតាមបច្ចេកទេសរបស់អង្កការ WWF កូនផ្សោត១ក្បាលនេះ ទំនងជាងា.ប់ បណ្ដាលមកពីចរិកបំពានរបស់ផ្សោតឈ្មោល ព្រោះថា ជារឿយៗ យោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗ សត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្តរាគមន៍ពីឆ្មាំទន្លេទេ កូនផ្សោតទាំងនោះ និងមានគ្រោះថ្នាក់ជាពុំខាន ។
ទោះជាយ៉ាងណា ករណីកូនផ្សោតងា.ប់ខាងលើនេះ ត្រូវបានជំនាញរដ្ឋបាលជលផល អះអាងជំហានដំបូង ក៏ប៉ុន្តែលទ្ធផលយ៉ាងណា អង្គការ WWF បានយកកូនផ្សោតទៅរក្សាទុកនៅទីស្នាក់ការរបស់ខ្លួន ដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្ត ។
គួរបញ្ជាក់ផងដែរថា ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ទើបបានប្រទះឃើញកូនផ្សោតមួយក្បាលដែលទើបនឹងកើតហែលជាមួយហ្វូងផ្សោតពេញចំនួនប្រមាណពី៨ក្បាល ទៅ១០ក្បាល នៅក្នុងអន្លង់កាំពី ខេត្តក្រចេះ កាលថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២២ នៅវេលាម៉ោង១០ និង១៦នាទីព្រឹក។ កូនផ្សោតនេះគឺជាកូនផ្សោតទីពីរដែលក្រុមស្រាវជ្រាវបានកត់ត្រាក្នុងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ។
ចែករំលែកព័តមាននេះ