ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្រែក​ផ្អើល​អ្នក​ភូមិ​ឱ្យ​ជួយ​ចាប់​បុរស​ម្នាក់ បន្ទាប់​ពី​ហ៊ាន​ចូលចាប់​នាង​ដល់​ក្នុង​ផ្ទះបាយ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​ម្តាយ​ជន​រង​គ្រោះ​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ​ចាប់ខ្លួន បន្ទាប់​ពី​ជន​នេះ​ថ្លើមធំ​ហ៊ាន​ចូល​ទៅ​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ រួច​មក​ក៏​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ស្រប​ពេល​គេ​កំពុង​តែ​ឆោឡោ ស្រាប់តែ​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​ត្រឡប់​មក​ម្តងទៀត ក៏​ត្រូវ​

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​ម្តាយ​ជន​រង​គ្រោះ​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ​ចាប់ខ្លួន បន្ទាប់​ពី​ជន​នេះ​ថ្លើមធំ​ហ៊ាន​ចូល​ទៅ​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ រួច​មក​ក៏​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ស្រប​ពេល​គេ​កំពុង​តែ​ឆោឡោ ស្រាប់តែ​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​ត្រឡប់​មក​ម្តងទៀត ក៏​ត្រូវ​ជន​រង​គ្រោះ​ប្រាប់​អ្នក​ភូមិ​ឱ្យ​នាំ​គ្នា​ស្វាគមន៍​យ៉ាង​ទក់​សាច់​តែ​ម្តង ទើប​ប្រគល់​អោយ​សមត្ថកិច្ច ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​អោយទៅ​ដេកស៊ី​បាយ​ពន្ធនាគារ​យ៉ាង​ស្ងៀមស្ងាត់​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​ផ្ទះបាយ​ជន​រង​គ្រោះ ស្ថិត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​គងពិសី បានអោយ​ដឹង​ថា ជន​បង្ក​មានឈ្មោះ ហ៊ុយ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គរ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង មក​ឈប់​នៅ​ក្រៅរបង​ខាងលិច​ផ្ទះ​ជន​រង​គ្រោះ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ និង​បាន​ប្រាប់​ជន​រង​គ្រោះ​ថា «​មករ​កត​.​ភ្លើង​» រួច​ក៏​ដើរមក​ក្បែរ​ជន​រង​គ្រោះ ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់​សើយ​រ៉ូ​ប និង​ស្រាតខោ​ក្នុង​ចេញ និង​ចាប់​ប្រ​បាច់​.​ករួច​គំ​រា​.​ម​ថា «​បើ​មិន​អោយ​! អញ​ច្របាប់​.​ក​អោយ​ងា​.​ប់​» ពេល​នោះ​ជន​បង្ក​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​រហូត​បាន​សំរេច​តែ​ម្តង​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​បង្ក​ក៏​បាន​ឡើង​ម៉ូតូ​ជិះ​ចេញពី​កន្លែង​កើតហេតុ​ទៅ​ទិស​ខាងជើង បាត់​ស្រមោល​ឈឹង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​បាន​រត់​មក​ប្រាប់​រឿង​ដែល​គេ​ចាប់​រំ​លោ​.​ភ​នេះ​ដល់​ម្តាយ រំពេច​នោះ​ដែរ​ម្តាយ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​អោយ​អ្នក​ភូមិ​ជួយ​ដេញ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ភូមិ​កំពុង​ឆោឡោ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​។ នៅ​ពេល​នោះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ក៏​បាន​នាំ​គ្នា​ដេញចាប់​ជនសង្ស័យ​បាន នៅ​ចំណុច​ចុង​ភូមិ​ចំបក់​ក្អែរ​ខាងលិច និង​បាន​នាំ​គ្នា​ស្វាគមន៍​ជនសង្ស័យ​យ៉ាង​ចាស់ដៃ ទើប​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​។

ដោយឡែក​ប្រភព​នៅ​កន្លែង​កើតហេតុ គឺ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា «​រូបគេ​ធ្លាប់​ជាប់​មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន​ចំនួន​២​ដង​មក​ហើយ ហើយ​នៅ​មុន​ពេល​កើតហេតុ គឺ​គេ​ណាត់គ្នា​មក​យក​ថ្នាំ​ញៀ​.​ន​នៅ​ចំណុច​ខាងលើ តែ​មិន​ទាន់​បាន​យក​ផង ក៏​ក្រឡេក​ឃើញ​ជន​រង​គ្រោះ រួច​ក៏​ធ្វើ​ល្បិច​ចូល​ទៅ​ចាប់រំលោភ​.​តែ​ម្តង​។ ពេល​រំ​លោ​.​ភ​លើក​ទី​១​រួច​ហើយ រូបគេ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ដោយ​ពុំ​មាន​អ្នក​ណា​ដឹង​នោះ​ទេ ក្រោយមក​ស្រាប់តែ​នឹកឃើញ​ចង់​រួម​ភេទ​ម្តងទៀត ក៏​ត្រឡប់​ម៉ូតូ​បម្រុង​ទៅ​ធ្វើ​សកម្មភាព​ម្តងទៀត តែ​ក៏​ត្រូវ​អ្នក​ភូមិ​ឡោម​ព័ទ្ធ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​។

គួរ​បញ្ចា​ក់ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២​នេះ​ដែរ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​មក សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​តំណាង​អយ្យការ ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ