រាជធានីភ្នំពេញ ៖ ផ្ទះចំនួន៣ល្វែង ត្រូវបានអគ្គីភ័យឆាបឆេះជាបន្តបន្ទាប់ ខណៈពេលឆ្លងចរន្តអគ្គីសនីពីបង្គោលភ្លើង ដែលស្ថិតនៅជាប់នោះ ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៩និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមេសានេះ នៅចំណុចតាមផ្លូវបេតុង លេខ២៤៧ភូមិ ទី១០ សង្កាត់បឹងសាឡាងខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ មានការឆ្លងចរន្តផ្ទុះស្សេខ្សែភ្លើងចេញពីបង្គោលភ្លើង ដែលនៅស្ថិតនៅមុខផ្ទះខាងលើ ហើយអណ្តាតភ្លើងបានឆេះរាលដាលទៅផ្ទះលេខ៥៤ ដែលមានម្ចាស់ឈ្មោះ អ៊ុន គ្រុយ ភេទស្រី អាយុ៧៨ឆ្នាំ ហើយបានឆេះរាលដាល់ទៅផ្ទះ២ល្វែងទៀត ដែលធ្វើពីថ្មក្រោមឈើលើ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្គីភ័យចំនួន២៤គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១១និង១០នាទីព្រឹកថ្ងៃដដែល ។
តាមនគរបាលបានអោយដឹងទៀតថា ផ្ទះចំនួន៣ល្វែងស្នើរ៣គ្រួសារត្រូវភ្លើង ឆេះរងការខូចខាត ដែលអគ្គីភ័យនេះបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង ចេញពីបង្គោលភ្លើង ដែលស្ថិតនៅពីមុខផ្ទះខាងលើហើយបានឆេះរាលដាលយ៉ាងឆាបរហ័ស ។ ទោះបីជាយ៉ាងណា ពុំបណ្តាលបណ្តាលអោយមនុស្ស រងរបួសឡើយ ៕
ចែករំលែកព័តមាននេះ