ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង​ទា​ឆ្នាំ​នេះ​អ្នក​ចិញ្ចឹម​លក់​បាន​មួយ​គ្រាប់​ ៣៨០ ​រៀល ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ​៖ នៅ​កន្លែង​ណា​មិនដឹង​នោះ​ទេ តែ​នៅ​កន្លែង​ចិញ្ចឹម​ទា ក្នុង​ខេត្តតាកែវ កសិករ​លក់​ពង​ទា​បាន​តម្លៃ​៣៨០ ​រៀល ក្នុង​មួយ​គ្រាប់ ​។ តម្លៃ​នេះ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ…

ខេត្តតាកែវ ​៖ នៅ​កន្លែង​ណា​មិនដឹង​នោះ​ទេ តែ​នៅ​កន្លែង​ចិញ្ចឹម​ទា ក្នុង​ខេត្តតាកែវ កសិករ​លក់​ពង​ទា​បាន​តម្លៃ​៣៨០ ​រៀល ក្នុង​មួយ​គ្រាប់ ​។ តម្លៃ​នេះ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ ដែល​អ្នក​ចិញ្ចឹម​ទាល​ក់បាន​តែ​ ៣៥០ ​រៀល​ប៉ុណ្ណោះ​ ។ អ្នកស្រី ចក់ ស៊ា​ង រស់នៅ​ក្នុងស្រុក​រវៀង ឃុំ​សំបួរ​ស្រុក​ទ្រាំង ​ខេត្តតាកែវ និយាយ​ថា ​គ្រួសារ​គាត់​បាន​ចិញ្ចឹម​ទាយក​ពង​អស់​រយៈពេល​ជិត ​១០​ ឆ្នាំ​មក​ហើយ ។ បច្ចុប្បន្ន​អ្នកស្រី​ចិញ្ចឹម​ទា​ចំនួន​៣ ៥០០ ​ក្បាល​ ។ សត្វ​ទា​ទាំងនេះ​អាច​ឲ្យ​ស៊ុត​ក្នុង​មួយ​យប់​ប្រមាណ ​១​ ពាន់​គ្រាប់​ ។

«ក្នុង​មួយ​ថ្ងៃ​ទា​ទាំង​អស់នេះផ្តល់​ពង​ជាង ​១ ​ពាន់​គ្រាប់ ​។ បើ​គិត​ក្នុង​រយៈ​ ៤​ ថ្ងៃ​ម្តង ទូទាត់​លើ​ការ​ចំណាយ​អស់ហើយ អាច​នៅ​សល់​ប្រាក់​បាន​ប្រមាណ ​១ ​លាន​រៀល​ដែរ​»​ អ្នកស្រី​ ចក់ ស៊ា​ង និយាយ​ទាំង​រីករាយ ដោយ​ភ្នែក​សំឡឹង​ទៅ​ហ្វូង​ទា​របស់​គាត់ ។

អ្នក​ចិញ្ចឹម​ទា​ខាងលើ​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​មកនេះ គាត់​បាន​ជួប​ការ​ខាតបង់ ​២ ​លើក នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ ​នោះ ដែល​សរុប​ការ​ខាតបង់​អស់​ប្រមាណ​ជិត ​៤០ ​លាន​រៀល​ ។ ពង​ទាល​ក់បាន​មួយ​គ្រាប់ ​៣៨០ ​រៀល អ្នក​ចិញ្ចឹម​ថា​បាន​ចំណេញ​ខ្លះ តែបើ​មួយ​គ្រាប់ ​៣០០ ​រៀល មិន​ចំណេញ​នោះ​ឡើយ ​។

អ្នកស្រី ឃុន ផល្លា រស់នៅ​ស្រុក​គី​រី​វង្ស ខេត្តតាកែវ កំពុង​ចិញ្ចឹម​ទា​ជាង ​៣០០០ ​ក្បាល​ ។ សត្វ​ទា ​៣០០០ ​ក្បាល​នេះ​អាច​ផ្តល់​ពង​ទា​បាន​ជាង ​២ ​ពាន់ ។ ​ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​រក​ចំណូល​បាន ​៨០ ​ម៉ឺន​រៀល​ពី​ការ​ចិញ្ចឹម​ទា​នេះ ដោយ​មិន​ទាន់​គិត​លើ​ការ​ចំណាយ​ ។

អ្នកស្រី ឃុន ​ផល្លា អាច​លក់​ពង​ទា​បាន​ ៣៨០ ​រៀល​ក្នុង​មួយ​គ្រាប់​ដែរ​ ។ ទោះ​យ៉ាងណា​ង​ពង​ទាល​ក់លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​ជាង​កសិករ​លក់​ផ្ទាល់​ ។ នៅ​លើ​ទីផ្សារ​ពង​ទា​មាន​តម្លៃ​ពី ​៥០០ ​រៀល​ទៅ ​៧០០​ រៀល​ក្នុង​គ្រាប់​តាម​ទីផ្សារ ជា​ផ្សារ​ទំនើប ឬ​ផ្សារ​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ