ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ជិះសេះ​អះអាង​ពី​ការ​រីក​ចំរើន ដើម្បី​ឆ្ពោះទៅ​ដណ្តើម​​មេដាយ​មាស នៅ​ស៊ី​ហ្គេ​ម

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​បង្ហាត់​ជិះសេះ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា សហព័ន្ធ​បាន​

​រាជធានីភ្នំពេញ ៖ លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​បង្ហាត់​ជិះសេះ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា សហព័ន្ធ​បាន​ដាក់​ផែនការ​រៀបចំ​ការ​ប្រកួត​បង្កើន​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា រៀង​រាល់​៦​ស​ប្តា​ហ៍ម្ត​ង ដើម្បី​សម្រួច​គោលដៅ​ឲ្យ​កាន់តែ​មុត​ស្រួច ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​មេដាយមាស​១​គ្រឿង ពី​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​។

តាម​គម្រោងការ​ប្រកួត​រៀង​រាល់​៦​ស​ប្តា​ហ៍​ម្តងនេះ លោកស្រី​ប្រធាន​សហព័ន្ធ​រំពឹង​ថា ក្រុម​ជម្រើសជាតិ​ជិះសេះ​នឹង​កាន់តែ​មានគុណ​ភាព​បច្ចេកទេស​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ ប្រភេទ​កីឡា​ជិះសេះ​នេះ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ ដោយ​ត្រូវការ​ហ្វឹកហាត់​រួម​គ្នា​រវាង​សេះ និង​កីឡាករ កីឡាការិនី ពិសេស​គឺ​ត្រូវ​ស៊ីសង្វាក់​គ្នា ដើម្បី​លោត​ឲ្យ​ផុត​របារ​ទី​ជាមួយ​គ្នា ឲ្យ​រលូន កុំ​ឲ្យ​ធ្លាក់​។ អ្វី​ដែល​លំបាក​ខ្លាំង គឺ​ការ​បញ្ជា​សេះ​លោត​ផ្លោះ​របារ​ចន្លោះ​ពី​៧០​សង្ទី​ម៉ែត្រ​ដល់​១​ម៉ែត្រ ហើយ​ត្រូវ​រក្សា​លំនឹង និង​ត្រូវ​ឆ្លងកាត់​ផ្លោះ​របារ​រហូត​ដល់​១២​របារ និង​ត្រូវ​បត់​ឆ្វេង​បត់​ស្តាំ​​ជា​ច្រើន​ទៀត​។

បច្ចុប្បន្ន ក្រុមកីឡា​ជិះសេះ​ជម្រើសជាតិ​កម្ពុជា​មាន​ចំនួន​៧​នាក់ ដែល​អាច​ជិះសេះ​ផ្លោះ​របារ​កម្ពស់ ១​ម៉ែត្រ​។ ពេល​នេះ​គឺ​សហព័ន្ធ​កំពុង​បង្ហាត់​សេះ​ផង បង្រៀន​មនុស្ស​ផង ដែល​នេះ​ជា​ឧបសគ្គ​ដល់​ទៅ​២​។ សហព័ន្ធ​បាន​នាំ​ចូល​ពូជ​សេះ​មក​ពី​ប្រទេស​បារាំង​បាន​១​ខែ​ចុង​ក្រោយ​នេះ ហើយ​សេះ​ទាំងនោះ​អាច​លោត​បាន​កម្ពស់ ៧០​សង់ទីម៉ែត្រ ហើយ​នា​ពេល​ខាង​មុខ សហព័ន្ធ​សង្ឃឹមថា សេះ​នាំ​ចូល​ពី​ប្រទេស​បារាំង​ទាំងនេះ​នឹង​អាច​ស៊ាំ​នឹង​ការ​លោត​ផ្លោះ​របារ​កម្ពស់​១​ម៉ែត្រ ខណៈ​សេះ​របស់​កម្ពុ​ជាមួយ​ចំនួន​អាច​លោត​ផ្លោះ​របារ ១,១០​ម៉ែត្រ ទៅ ១,២០​ម៉ែត្រ​។ ទោះ​យ៉ាងនេះ​ក្តី លោកស្រី ទេព ម៉ូ​ណា សង្កត់ធ្ងន់​ថា វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​បន្ស៊ាំ​សេះ និង​កីឡាករ កីឡាការិនី​អាច​ធ្វើ​បាន​រួម​គ្នា ក្នុង​អារម្មណ៍​ដ៏​ស្ងប់ស្ងាត់​ជាមួយ​គ្នា ក្នុង​ការ​បញ្ជា​លោត​ឆ្លងកាត់​ឧបសគ្គ​១២​របារ​។

សម្រាប់​គោលដៅ​ប្រជែង​មេដាយ តាម​ស​ន្ទ​ស្សន៍​មេដាយមាស​១​គ្រឿង​របស់​គណៈកម្មាធិការ​ជាតិ CAMSOC គឺ​លោកស្រី​ដាក់​ក្តី​សង្ឃឹមលើ​ការ​លោត​កម្ពស់ ១,២០​ម៉ែត្រ ទៅ ១,២៥​ម៉ែត្រ ហើយ​កម្ពុជា​មាន​សេះ​២​ក្បាល​ដែល​អាច​លោត​កម្ពស់​នេះ​បាន​។ សម្រាប់​ការ​ហ្វឹកហាត់​បំប៉ន​បច្ចេកទេស ក្រៅពី​ការ​ហ្វឹកហាត់​ក្នុងស្រុក ក៏​មាន​គម្រោង​ប​ញ្ចូ​ន​កីឡាករ កីឡាការិនី​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង និង​ប្រទេស​ថៃ មុន​ស៊ី​ហ្គេ​ម ២០២៣ ចូល​មក​ដល់​។

ជាមួយនឹង​ការ​ខិតខំ​នេះ លោកស្រី​ដាក់​ក្តី​រំពឹង​ថា គោលដៅ​មេដាយមាស​១​គ្រឿង ក្នុង​ឋានៈ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង គឺ​សហព័ន្ធ​អាច​ធ្វើ​វា​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ