ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះខ័នរាជ្យស្វាយរៀង បង្កើនកំណត់ត្រាឈ្នះពានសម្ដេច ហ៊ុន សែន ក្រោយផ្តួលភ្នំពេញក្រោនយ៉ាងលំបាក

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អបអរសាទរ ក្រុមបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង ដែលបានក្លាយជាម្ចាស់ជើង​

រាជធានីភ្នំពេញ ៖ អបអរសាទរ ក្រុមបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង ដែលបានក្លាយជាម្ចាស់ជើង​ឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup សម្រាប់រដូវកាលឆ្នាំ ២០២៣-២៤ និងជាការប្រកួតលើកទី១៧ នៃពានរង្វាន់ថ្នាក់ជាតិមួយនេះ ក្រោយប្រើពេល​១២០នាទី ដើម្បីយកឈ្នះក្រុមភ្នំពេញក្រោនលទ្ធផល ១-០ ក្នុងការប្រកួតដ៏ស្វិតស្វាញ នៅឯពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្រាប់ជ័យជម្នះរបស់ព្រះខ័នរាជ្យស្វាយរៀង សម្រេចបានដោយខ្សែប្រយុទ្ធអន្តរជាតិកាណាដា Marcus Warren Harber នៅនាទីទី១០៩ នៃម៉ោងបន្ថែម ១៥នាទីពីរដង ដើម្បីនាំព្រះខ័នរាជស្វាយរៀងឈ្នះជើងឯក Hun Sen Cup រដូវកាលទី១៧ និងជាឈ្នះជើងឯកលើកទី៥ របស់ក្លិបផងដែរ។

ព្រះខ័នរាជ្យស្វាយរៀង បន្តឈរជាក្លិបឈ្នះជើងឯក Hun Sen Cup ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ពោល ៥សម័យកាល (២០១១,២០១២,២០១៥,២០១៧,២០២៤) ចាត់តាំងពីពានរង្វាន់ថ្នាក់ជាតិមួយនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៧។សម្រាប់ក្រុមភ្នំពេញក្រោនគឺជាខកចិត្តបំផុតមួយ ដែលបានឡើងមកកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ក្រោយខកខានអស់រយៈពេល១៤ឆ្នាំ ប៉ុន្តែមិនអាចដណ្ដើមតំណែងជើងឯក ដ្បិតពួកគេធ្លាប់ឈ្នះជើងឯក ២សម័យកាលរួចមកហើយ ពោលគឺនៅឆ្នាំ ២០០៨ និង ២០០៩។

ដោយឡែក មុនការប្រកួតគូជើងឯកខាងលើនេះ ក្រុមការពារតំណែងជើងឯក វិសាខា ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតទល់នឹងក្រុមបឹងកេត ដោយក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផល៩០នាទី ស្មើគ្នា ០-០ ហើយឈានដល់វគ្គទាត់បាល់១១ម៉ែត្រកាត់សេចក្ដី វិសាខាបានយកឈ្នះដោយលទ្ធផល ៤-៣៕ (រូបភាព ៖ Preah Khan Reach Svay Rieng FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ