ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ៣ប្រភេទ ល្អសម្រាប់បញ្ចុះសម្ពាធឈាម

2 ឆ្នាំ មុន

ជំងឺលើសឈាម គឺឃាតុករសម្លាប់ជីវិតមនុស្សក្នុងរយៈពេលវែង។ គេទាមទារការថែទាំនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារផលវិបាកដែលបង្កមកពីជំងឺនេះ។ ទម្លាប់ហូបចុកនិងហាត់ប្រាណគឺពិតជាសំខាន់។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ភេសជ្ជៈ៣ប្រភេទ ដែលល្អសម្រាប់បញ្ចុះសម្ពាធឈាមអ្នក។ ១. ទឹកមើមប៊ីត…

ជំងឺលើសឈាម គឺឃាតុករសម្លាប់ជីវិតមនុស្សក្នុងរយៈពេលវែង។ គេទាមទារការថែទាំនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារផលវិបាកដែលបង្កមកពីជំងឺនេះ។ ទម្លាប់ហូបចុកនិងហាត់ប្រាណគឺពិតជាសំខាន់។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ភេសជ្ជៈ៣ប្រភេទ ដែលល្អសម្រាប់បញ្ចុះសម្ពាធឈាមអ្នក។

១. ទឹកមើមប៊ីត (ឆៃថាវក្រហម)

ចូរបន្ថែមទឹកមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ ប្រសិទ្ធភាព​ជួយបញ្ចុះសម្ពាធឈាមនេះបាន​មក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់។ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​នីត្រាត​អាច​នាំ​ឱ្យ​មាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាមដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុក​ស៊ី​សែន​នៅ​កន្លែង​ដែល​រាង​កាយ​ខ្វះ។ លើសពីនេះទៅទៀតទឹកមើមឆៃថាវក្រហមក៏ជួយធ្វើអោយសសៃឈាមរីកធំ ហើយសម្ពាធឈាមនឹងថយចុះ។

២. ទឹកក្រូចច្របាច់

សារធាតុអេសស្ពែរីឌីន (Hesperidin) ដែលមានផ្ទុកនៅក្នុងទឹកក្រូចស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមជាដើម។

៣. តែបៃតង

ភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាសុខភាពសសៃឈាមល្អប្រសើរ។ វាក៏មានលក្ខណៈសម្បត្តិកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ហើយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ គឺអ្វីមួយដែលអាចបង្កឱ្យសម្ពាធឈាមឡើងខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ