ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងសាំង​ឡើងថ្លៃ​ ការ​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ថយ​ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ការ​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ទំនងជា​ថយ​ចុះ​នៅ​ពេល​ប្រេងសាំង​ធម្មតា​ឡើង​ដល់ ​៥៣០០​រៀល ចំណែក​ប្រេង​ស៊ូ​ពែ​ថ្លៃ​ ៥៨៥​០ រៀល​ក្នុង​មួយ​លី​ត្រ​នោះ ​។ ការ​ប្រើប្រាស់​សាំង​ទំនង​ថយ​ចុះ​នៅ​ពេល​នេះ ត្បិត​អី​បរិមាណ​នាំ​ប្រេង​ចូល​តាម​កំពង់​ផែ​ក្រុងព្រះសីហនុ…

រាជធានី​ភ្នំពេញ ​៖​ ការ​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ទំនងជា​ថយ​ចុះ​នៅ​ពេល​ប្រេងសាំង​ធម្មតា​ឡើង​ដល់ ​៥៣០០​រៀល ចំណែក​ប្រេង​ស៊ូ​ពែ​ថ្លៃ​ ៥៨៥​០ រៀល​ក្នុង​មួយ​លី​ត្រ​នោះ ​។ ការ​ប្រើប្រាស់​សាំង​ទំនង​ថយ​ចុះ​នៅ​ពេល​នេះ ត្បិត​អី​បរិមាណ​នាំ​ប្រេង​ចូល​តាម​កំពង់​ផែ​ក្រុងព្រះសីហនុ បាន​ថយ​ចុះ​ ។ ស្ថិតិ​ពី​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២៤ ខែ​មីនា​ឆ្នាំ​ ២០២២​ នេះ​ ថា ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ ​២០២២​ នេះ​មាន​ប្រមាណ​ ៣៦៣.៧៥១​ តោន ។​ ក្នុង​នោះ​ការ​នាំ​ចេញចូល​ប្រេងឥន្ធនៈ​នៅ​ខែកុម្ភៈ​មាន​ប្រមាណ​ ១៦៥.១១៥​ តោន ពោល​គឺ​មានការ​ថយ​ចុះបើ​ប្រៀបធៀប​ទៅ​និង​ខែមករា ការ​នាំ​ចូល​ប្រេងឥន្ធនៈ​មាន​ ១៩៨.៦៣៦ ​តោន​។ ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល ​២ ​ខែ​ដើមឆ្នាំ ​២០២១ ​មាន​ប្រមាណ ​៣០២.៥៧៦ ​តោន ​។

ចាប់ពី​ពាក់កណ្តាល​ខែមីនា ប្រេងសាំង​នៅ​កម្ពុជា​បាន​ឡើងថ្លៃ​ខ្ពស់​ដោយសា​ប្រេង​លើ​សកលលោក​ឡើងថ្លៃ​ដោយសារ​សង្គ្រាម​រុ​ស្ស៊ី អ៊ុ​ក្រែ​ន ​។ កាល​ពេល​ថ្មី​ៗ​អន្តរក្រសួង ដែល​មាន​ក្រសួង​សេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ​បាន​កំណត់​រូបមន្ត​ថ្មី​ក្នុង​ការ​កំណត់​តម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា ​។ លោក ប៉ែន សុ​វិជាតិ មន្ត្រី​អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា ​ការ​កំណត់​រូបមន្ត​ថ្មី​នោះ​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​នូវ​សមធម៌​បាន​ទាំង​សងខាង​រវាង​អ្នក​ប្រើប្រាស់​និង​អ្នកលក់​ប្រេង​នៅ​កម្ពុជា ​។

មន្ត្រី​អ្នកនាំពាក្យ​ខាងលើ​បញ្ជា្ក​ក់ថា ការ​កំណត់​រូបមន្ត​ថ្មី​នេះ​ដើម្បី​ធានា​បាន​នូវ​សមធម៌​រវាង​អ្នកលក់​ និង​អ្នកទិញ​ប្រេង​ឱ្យ​តាម​ទាន់​នៅ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ។ ​ម្យ៉ាងទៀត​ដើម្បី​រក្សា​តុល្យភាព​ឱ្យ​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​នៅ​មាន​លទ្ធភាព​នាំ​ចូល​ប្រេង​មក​លក់​នៅ​កម្ពុជា​ដដែល ហើយ​ទីផ្សារ​លក់រាយ​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នៅ​ក្នុងស្រុក វា​ចំណុះ​ទៅ​តាម​ថ្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ ​។

ពលរដ្ឋ​ និង​អ្នក​សេដ្ឋកិច្ច​ថា ​ការ​កំណត់​រូបមន្ត​ថ្មី​នោះ​ទំនង​មិន​អាច​ធ្វើឱ្យតម្លៃ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ មាន​តម្លៃ​ទាប​ដូច​ប្រទេស​មួយ​ចំនួន​បាន​ទេ បើ​ទោះបី​ប្រេង​លើ​ផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​ក្តី បើមិន​មានការ​បញ្ចុះតម្លៃ​ពន្ធ​នោះ​ ។ ក្នុង​សេចក្តីជូនដំណឹង​របស់​អន្តរក្រសួង ពុំ​បាន​បញ្ជាក់​ពី​ការ​បញ្ចុះតម្លៃ​ពន្ធ​នោះ​ឡើយ​ ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ ការ​យកពន្ធ​របស់​រដ្ឋ​ចំពោះ​ប្រេង​ឥន្ទ​នៈ​មាន​ពន្ធគយ ពន្ធ​អាករ​បន្ថែម ពន្ធ​អាករ​ពិសេស​ ។

ប្រេងសាំង​នៅ​លើ​ទីរ​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​អាស្រ័យ​លើ​តម្លៃ​ទីផ្សារ​អន្តរជាតិ​ ។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​បាន​ទ​ទួ​ច​សូម​ឱ្យបន្ថយ​​លើ​ការ​យកពន្ធ​ប្រេង​ឥន្ទ​នៈ​នេះ​ ។ ឆ្លើយ​តប​សំណូមពរ​នេះ កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លង​មកនេះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​នៅ​ក្នុង​វេទិកាសាធារណៈ​មួយថា ការ​បញ្ចុះតម្លៃ​ពន្ធ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​មិន​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ទេ ពីព្រោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល​ និង​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ទាំងមូល ​។ ​លោក​បាន​គូស​បញ្ចា​ក់​បន្ថែម​ថា ប្រសិនបើ​តម្លៃ​ពន្ធ​នោះ​គ្មាន​ស្ថេ​រ​ភាព កម្ពុជា​នឹង​ប្រឈម​បាត់បង់​ក្រុមហ៊ុន​វិនិយោគ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ