ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ចាញ់​ប្រៀប​លុយ​អឺ​រ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ល​ខ្មែរ​មាន​អត្រា​ធ្លាក់​ចុះ​ធៀប​នឹង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ល​ខ្មែរ​មាន​អត្រា​ធ្លាក់​ចុះ​ធៀប​នឹង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល ៤៤៦១ រៀល ហើយ​លក់​ចេញ​រហូត​ដល់​ទៅ ៤៥០៦ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៤៤៥២ រៀល និង​លក់​ចេញ​តែ ៤៤៩៧ រៀល​ប៉ុណ្ណោះ ។

ថ្ងៃនេះ​ផង​ដែរ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៧ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០១៨ រៀល លក់​ចេញ ៣០៤៨ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៦ រៀល លក់​ចេញ ៦៤២ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៣៣៨ រៀល លក់​ចេញ ៣៣៧១ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៣ រៀល លក់​ចេញ ៣៣៧ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៨២ រៀល លក់​ចេញ ៣០១១ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ