ធ្លាក់យន្តហោះមួយគ្រឿង នៅចិនដែលដឹកមនុស្សជាង១០០នាក់
ប្រទេសចិន ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ចិន ដែលដឹកមនុស្ស១៣២នាក់ បានធ្លាក់កាលពីរសៀល ថ្ងៃទី២១ មីនា ក្នុងតំបន់ស្វយ័ត ZHUANG ខេត្តក្វាង…
ប្រទេសចិន ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ចិន ដែលដឹកមនុស្ស១៣២នាក់ បានធ្លាក់កាលពីរសៀល ថ្ងៃទី២១ មីនា ក្នុងតំបន់ស្វយ័ត ZHUANG ខេត្តក្វាង…
ប្រទេសចិន ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ចិន ដែលដឹកមនុស្ស១៣២នាក់ បានធ្លាក់កាលពីរសៀល ថ្ងៃទី២១ មីនា ក្នុងតំបន់ស្វយ័ត ZHUANG ខេត្តក្វាង ស៊ីភាគខាងត្បូងចិន ។ នេះជាការប្រកាសរបស់ផ្នែកគ្រប់គ្រងបន្ទាន់ចិន ។
យន្តហោះធុនប៊ូអ៊ីង ៧៣៧នោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ចិន CHINA ESTERN AIRLINES ដែលហោះចេញពីក្រុងគុនមិញ ទៅកាន់ក្រុងGUANGZHOU បានធ្លាក់នាវេលាម៉ោង១៤និង៣៨នាទីម៉ោងក្នុងស្រុក នៅតំបន់ភ្នំក្បែរភូមិMOLANG ស្រុកTENGXIANនៃទីក្រុងWUZHOU បណ្ដាលឲ្យមានភ្លើងឆេះព្រៃភ្នំ ។
មនុស្សទាំង១៣២នាក់ ដែលជិះក្នុងយន្តហោះជើងហោះហើរ MU5735នោះ មានអ្នកដំណើរ១២៣នាក់ និងសមាជិកក្រុមយានិក៩នាក់ ។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ។
គេបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះទៅកាន់កន្លែងយន្តហោះនោះធ្លាក់ ។ ភ្លើងត្រូវបានពន្លត់ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងធ្វើ ។ យន្តហោះនោះបានធ្លាក់ពីកម្ពស់៨.០០ ០ម៉ែត្រជាគ្រោះថ្នាក់យន្តហោះសម្លា.ប់មនុស្សច្រើនបំផុតនៅចិន ចាប់តាំងពីឆ្នាំ១៩៩៤មក ។
ពុំទាន់មានតុល្យការច្បាស់លាស់ពីជនរងគ្រោះនៅឡើយ មកដល់យប់ថ្ងៃទី២១ មីនា ក្រោយគ្រោះមហន្តរាយនេះដែលនាំឲ្យមានប្រតិកម្មយ៉ាងក្ដុកក្ដួលបំផុតរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីង ។
បើពិនិត្យបណ្ដាទិន្នន័យនៃគ្រោះថ្នាក់នោះវាហាក់ដូចជា គ្មានមនុស្សណាម្នាក់អាចនៅរស់រានមានជីវិតឡើយ ។ ក្នុងសេចក្ដីប្រកាសមួយក្រុមហ៊ុនCHINA ESTERN AIRLINES រៀបរាប់ពីការធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះ ។
យន្តហោះធុនប៊ូអ៊ីង៧៣៧-៨០០នោះ បានបាត់ការទាក់ទងពេលកំពុងហោះពីលើទីក្រុងWUZHOU តំបន់ភ្នំនៃខេត្តក្វាងស៊ី ។ វីដេអូមួយចេញផ្សាយដោយបណ្ដាសារព័ត៌មានចិនបង្ហាញយន្តហោះនោះដាំក្បាលធ្លាក់ចុះ និងពេលធ្លាក់បានបែកខ្ទេច ៕ ដកស្រង់ចេញពីវេបសាយ ៖ french
ចែករំលែកព័តមាននេះ