ខ្ទឹមបារាំង ជាទូទៅត្រូវបានគេស្គាល់ថាជួយដល់សុខភាពបេះដូង ឆ្អឹង និងពោះវៀន ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនទៀតដែលមនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើល។ គេរកឃើញថា ការទទួលទានខ្ទឹមបារាំងជាប្រចាំ ជួយបង្កើនមេជីវិតឈ្មោល ជួយសុខភាពច្រមុះ និង បន្ថយហានិភ័យបញ្ហាធ្លាក់ទឹកចិត្ត ឬ Depression។
១. បង្កើនមេជីវិតឈ្មោល
កាលពីមុន ភាពគ្មានកូនរបស់បុរសត្រូវបានព្យាបាលដោយការពិនិត្យ ការវះកាត់ និងការធ្វើតេស្តជាច្រើន ប៉ុន្តែឥឡូវនេះ យើងអាចផឹកទឹកខ្ទឹមបារាំង ដើម្បីជួយដោះស្រាយបញ្ហានេះបាន។ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ (ដែលខ្ទឹមបារាំងមានច្រើន) គឺជាវិធីសាស្រ្តធម្មជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការមានកូន។
២. ជួយដល់ឆ្អឹងប្រហោងច្រមុះ
វិធីដ៏ល្អមួយដើម្បីបញ្ឈប់ និងបន្ថយដំណើរការនៃការហូរឈាមច្រមុះ គឺដោយប្រើខ្ទឹមបារាំង ដោយគ្រាន់តែយកខ្ទឹមបារាំងមួយផ្លែមកស្រូបយកក្លិន។ ខ្ទឹមបារាំងមានផ្ទុកទៅដោយ វីតាមីន C និងសារធាតុ bioflavonoids ដែលធ្វើឱ្យផ្លូវក្នុងច្រមុះរបស់យើងមិនសូវងាយនឹងហូរឈាម។ អត្ថប្រយោជន៍ដ៏ល្អមួយទៀត គឺវាល្អក្នុងការប្រើពេលច្រមុះរបស់យើងស្ទះ។ ខ្ទឹមបារាំងជួយសម្រួលផ្លូវក្នុងច្រមុះ ធ្វើឱ្យយើងដកដង្ហើមបានស្រួល។
៣. ការពារការធ្លាក់ទឹកចិត្ត និងធ្វើអោយអារម្មណ៍ប្រសើរឡើង
ខ្ទឹមបារាំងមានសារធាតុម្យ៉ាងហៅថា folate ដែលជាពាក្យមួយទៀតសម្រាប់វីតាមីន B9 ហើយវីតាមីននេះជួយការពារជំងឺធ្លាក់ទឹកចិត្ត និងជំរុញអារម្មណ៍របស់អ្នកដោយការបំបែកអាស៊ីតអាមីណូដែលហៅថា homocysteine ៕
ចែករំលែកព័តមាននេះ