ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីទឹកដោះគោ បន្លែទាំងនេះក៏ធ្វើឱ្យអ្នកលូតកម្ពស់ផងដែរ!

2 ឆ្នាំ មុន

យើងធ្លាប់តែលឺថា ទឹកដោះគោជួយធ្វើឱ្យលូតកម្ពស់។ វាជាការពិត។ តែតើអ្នកដឹងទេថា បន្លែក៏អាចធ្វើឱ្យមានការលូតកម្ពស់ផងដែរ។ វាគឺជាដំណឹងល្អសម្រាប់អ្នកដែលមានបញ្ហាសុខភាពនៅពេលផឹកទឹកដោះគោ ហើយចង់លូតកម្ពស់។ ថ្ងៃនេះ អ្នកនឹងបានស្គាល់បន្លែទាំងនេះ។ ១….

យើងធ្លាប់តែលឺថា ទឹកដោះគោជួយធ្វើឱ្យលូតកម្ពស់។ វាជាការពិត។ តែតើអ្នកដឹងទេថា បន្លែក៏អាចធ្វើឱ្យមានការលូតកម្ពស់ផងដែរ។ វាគឺជាដំណឹងល្អសម្រាប់អ្នកដែលមានបញ្ហាសុខភាពនៅពេលផឹកទឹកដោះគោ ហើយចង់លូតកម្ពស់។ ថ្ងៃនេះ អ្នកនឹងបានស្គាល់បន្លែទាំងនេះ។

១. ពោតបារាំង

ពោតបារាំង ​នេះ​មាន​មុខងារ​ជា​ថ្នាំ​បញ្ចុះលាមក​។ វាមានសារធាតុចិញ្ចឹមច្រើន និងមានវីតាមីន សារធាតុរ៉ែ កាបូអ៊ីដ្រាត ទឹក និងសរសៃ។ សារធាតុចិញ្ចឹមទាំងនេះ ធ្វើការដើម្បីភ្ញោចអរម៉ូនលូតលាស់នៅក្នុងរាងកាយចេញធ្វើការ និងជួយឱ្យរាងកាយលូតលាស់ ជាពិសេសគឺកម្ពស់របស់អ្នក។

២. សណ្តែក

សណ្តែកគឺជាបន្លែដែលមានជីវជាតិច្រើន។ ពួកវាផ្ទុកសារធាតុចិញ្ចឹមដូចជា វីតាមីន ប្រូតេអ៊ីន កាបូអ៊ីដ្រាត ហ្វូឡាត និងសរសៃ។ ការ​ញ៉ាំ​សណ្តែក​ជួយ​បង្កើន​កម្ពស់​របស់​អ្នក ព្រោះ​វា​ផ្ទុក​បរិមាណ​ប្រូតេអ៊ីន​ច្រើន ដែលនេះក៏ជាជីវជាតិដែលកម្ពស់របស់អ្នកត្រូវការផងដែរ។

៣. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវ ឬ ប្រូខូលី គឺជារុក្ខជាតិដែលអាចបរិភោគបាន ដែលជាអំបូររបស់គ្រួសារស្ពៃក្តោប។ វាមានសារធាតុចិញ្ចឹមច្រើន និងមានវីតាមីន C ជាតិសរសៃផ្សេងៗ និងជាតិដែក។ ការទទួលទានផ្កាខាត់ណាខៀវ ជួយរក្សារបបអាហារដែលមានសុខភាពល្អ និងដំណើរការត្រឹមត្រូវនៃរាងកាយ និងបង្កើនការលូតកម្ពស់ ​​ដោយសារតែវត្តមានរបស់វីតាមីន K និងសារធាតុចិញ្ចឹមផ្សេងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ