វិស័យកាត់ដេរកម្ពុជា ចាត់ទុកអឺរ៉ុបជាទីផ្សារសំខាន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ ៤.៣០០លានដុល្លារ និងនៅក្នុងឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ ៤.៣០០លានដុល្លារ និងនៅក្នុងឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ ៤.៣០០លានដុល្លារ និងនៅក្នុងឆ្នាំ ២០២១ បានកើនដល់ ៤.៥០០ លានដុល្លារ ដែលក្នុងនោះការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ ២.២០៧ លានដុល្លារ ស្បែកជើងមានទឹកប្រាក់ ៣៨៣ លានដុល្លារ និងផលិតផលធ្វើដំណើរមានទឹកប្រាក់ ៩៣ លានដុល្លារ សរុបមានចំនួន ២.៦៨៣ លានដុល្លារ ដែលស្មើនឹងប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុប ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានកំពុងពង្រឹងភាពជាដៃជាមួយសភាសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា Euro Cham ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងលើពាណិជ្ជកម្មក្នុងវិស័យកាត់ដេរឱ្យកាន់ប្រសើរឡើង ។ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះសមាគមរោងចក្រកាត់ដេរកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសភាអឺរ៉ុបនៅកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ។
លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្នើឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះឡើង ដែលជាមូលដ្ឋានកាន់តែរឹងមាំ និងផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
«ភាពជោគជ័យ និងកំណើននាំចេញដ៏ល្អរបស់វិស័យយើងមួយចំណែកធំ គឺបានមកពីភាពអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបសម្រាប់ការនាំចូលផលិតផលពីកម្ពុជាទៅក្នុងទីផ្សារសហភាពអឺរ៉ុប ដោយកម្ពុជានៅស្ថិតក្នុងស្ថានភាពជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឡើយ ។ វាជាកិច្ចការសំខាន់ណាស់ដែលកម្ពុជាត្រូវរក្សា និងពង្រឹងបន្ថែមទៀតនូវភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីបន្តទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាអតិបរមាតាមរយៈសក្តានុពលនៃកំណើននាំចេញបន្ថែមទៀត»នេះជាការបញ្ជាក់របស់ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ។
គួរជម្រាបថា កាលពីឆ្នាំ ២០២០ សហភាពអឺរ៉ុបដែលជាទីផ្សារដ៍ធំរបស់វិស័យកាត់ដេរកម្ពុជា បានសម្រេចផ្អាកការអនុគ្រោះពន្ធ EBA ពីកម្ពុជាចំនួន ២០% ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធថា កាត់ការអនុគ្រោះពន្ធ EBA ២០% នោះ មិនប៉ះពាល់ដលើវិស័យវាយនភ័ណ្ឌ ឬសេដ្ឋកិច្ចកម្ពុជានោះឡើយ ។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប នៅក្នុងពេលចុះហត្ថលេខាជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បាននិយាយថា «យើងទន្ទឹងរង់ចាំក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងដើម្បីផ្តល់ជូននូវទស្សនវិស័យរបស់អឺរ៉ុបចំពោះឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជាកាន់តែទូលំទូលាយ» ។
កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី ១១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយលោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងលោកស្រី Paola PAMPALOINI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប ក៏បានជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបញ្ហា EBA នោះដែរ ៕
ចែករំលែកព័តមាននេះ