ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​មួយ​ចំនួន​ផ្អាក​ការ​ចិ​ញ្ចឹ​ម​ជ្រូក ពេល​រដ្ឋាភិបាល​ជំរុញ​យន្តការ​នាំ​ចូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន បាន​ផ្អាក​ការ​ចិញ្ចឹម​ជ្រូក​របស់​ខ្លួន​មួយ​រយៈ​សិន​ដោយ​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​រៀបចំ​យន្តការ​ដេញថ្លៃ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​របស់​រាជរដ្ឋាភិបាល ថា​ ប៉ះពាល់​ ឬ​មិន​ប៉ះពាល់​លើ​មុខរបរ​របស់​ពួក​គេ ​។ លោក ​ស្រ៊ុ​ន…

រាជធានី​ភ្នំពេញ​ ៖​ អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន បាន​ផ្អាក​ការ​ចិញ្ចឹម​ជ្រូក​របស់​ខ្លួន​មួយ​រយៈ​សិន​ដោយ​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​រៀបចំ​យន្តការ​ដេញថ្លៃ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​របស់​រាជរដ្ឋាភិបាល ថា​ ប៉ះពាល់​ ឬ​មិន​ប៉ះពាល់​លើ​មុខរបរ​របស់​ពួក​គេ ​។

លោក ​ស្រ៊ុ​ន ពៅ ប្រធាន​សមា​គ​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យដឹង​ថា ក្នុង​កាលៈទេសៈ​នេះ កសិករ​ជា​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​រៀបចំ​យន្តការ​ដេញថ្លៃ​ក្នុង​ការ​នាំ​ជ្រូក​រស់​មក​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស ដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​នោះ​ទេ ​។ ​លោក​ថា ​កសិករ​នៅ​ទូ​ទាំង​ប្រទេស​មានការ​បារម្ភ ពី​ផល​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមរបស់​ពួក​គាត់ ដូច្នេះ​ពួក​គាត់​លែង​ទិញ​កូនជ្រូក​យក​មក​ចិញ្ចឹម​ទៀត ធ្វើ​ឱ្យកូនជ្រូក​លក់​អត់​ចេញ​ស្ទើ​រ​គ្រប់កន្លែង ​។ «កសិករ​បាន​ផ្អាក​ការ​ចិញ្ចឹម​មួយ​រយៈ​សិន​រង់​ចាំ​មើល​សភាព​ការ​ដេញថ្លៃ​នាំ​ជ្រូក​របស់​រាជរដ្ឋាភិបាល​មាន​អំណោយ ផល​ដល់​អ្នក​បរិភោគ ​ឬ​អ្នក​ចិញ្ចឹម​មែន​ទើប​គាត់​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​ឡើង​វិញ​» ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ស្រ៊ុ​ន ពៅ ​។

ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​ ៤ ខែមីនា ជូនដំណឹង​ដល់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​កសិក​កម្ម ស្តី​ពី​ការរៀបចំ​យន្តការ​ដេញថ្លៃ​នាំ​ចូល​ជ្រូក​រស់​មក​ផ្គត់ផ្គង់​មក​កម្ពុជា ​។ សេចក្តីជូនដំណឹង​នោះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ការ​បង្កើត​យន្តការ​ដេញថ្លៃ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង​ ដើម្បី​កុំឱ្យខ្វះ​សាច់​ជ្រូក​លើ​ទីផ្សារ​ និង​ការ​ឡើងថ្លៃ​សាច់​ជ្រូក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ ។

កន្លង​មក​ក្រសួងកសិកម្ម​ និង​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​អះអាង​ថា ​ការ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ប្រទេស​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ដោយ​​ពុំ​ចាំបាច់​មានការ​នាំ​ចូល​នោះ​ឡើយ​ ។ ប្រធាន​សមា​គ​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​ជ្រូក​រស់​ដែល​ចិញ្ចឹម​ដោយ​ក្រុមហ៊ុន​អាច​លក់​បាន​ថ្លៃ​ ១២.០០០ ​រៀល ​ហើយ​ជ្រូក​របស់​កសិករ​អាច​លក់​បាន ​១០.០០០ ​ឬ ​ទៅ​ ១១.០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ទៅ​តាម​ប្រភេទ​សត្វ​ជ្រូក ​។

ទោះ​យ៉ាងណា លោក ​ស្រ៊ុ​ន ​ពៅ បាន​សំណូមពរឱ្យ​មានការ​បញ្ចូល​តំណាង​សមាគម​របស់​លោក​ទៅ​ក្នុង​សមាជិក​ក្រុម​អ្នក​ដេញថ្លៃ​នាំ​ជ្រូក​ចូល​ផង ដើម្បី​បានដឹង​ពី​ដំណឹង​ និង​ងាយស្រួល​ពន្យល់​ទៅ​ដល់​ប្រជា​កសិករ​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ