ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិតលក្ខណៈ​៤​យ៉ាង​នៃ​មនុស្ស​ចោលម្សៀត

2 ឆ្នាំ មុន

មនុស្ស​ចោលម្សៀត​គឺជា​បុគ្គល​ដែល​មិន​បានការ​, មិនកើត​ការ​, ប្រើ​ការ​មិន​បាន ដែល​លោក​ចាត់​ចូល​ជា​ចំពូក​មនុស្ស​បង់ប្រយោជន៍​, អសារ​ឥត​ការ​ដែល​គួរតែ​បោះបង់​ចោល​ព្រោះ​ទុក​ក៏​មិន​ចំណេញ ។ មនុស្ស​ចោលម្សៀត​ទាំង​បួន​ពួក​គឺ​៖ ១. គ្រូ​ជា​អ្នក​ដែល​ធ្លាប់​បង្រៀន​អប់រំ​ឱ្យ​ខ្លួន​មានចំណេះ​ដឹង តែ​ទីបំផុត​បែរជា​ត្រឡប់​មើលងាយ​គ្រូ​ខ្លួនឯង​វិញ…

មនុស្ស​ចោលម្សៀត​គឺជា​បុគ្គល​ដែល​មិន​បានការ​, មិនកើត​ការ​, ប្រើ​ការ​មិន​បាន ដែល​លោក​ចាត់​ចូល​ជា​ចំពូក​មនុស្ស​បង់ប្រយោជន៍​, អសារ​ឥត​ការ​ដែល​គួរតែ​បោះបង់​ចោល​ព្រោះ​ទុក​ក៏​មិន​ចំណេញ ។ មនុស្ស​ចោលម្សៀត​ទាំង​បួន​ពួក​គឺ​៖

១. គ្រូ​ជា​អ្នក​ដែល​ធ្លាប់​បង្រៀន​អប់រំ​ឱ្យ​ខ្លួន​មានចំណេះ​ដឹង តែ​ទីបំផុត​បែរជា​ត្រឡប់​មើលងាយ​គ្រូ​ខ្លួនឯង​វិញ

២. អ្នក​ដែល​ធ្លាប់​ផ្ដល់​ទ្រព្យសម្បត្តិ​ធនធាន​ជា​ទុន​រកស៊ី ឬ​ចិញ្ចឹមជីវិត​ដល់​ខ្លួន តែ​ទីបំផុត​បែរ​ត្រឡប់​ទៅ​ជា​អ្នក​មិន​ស្មោះត្រង់​ចំពោះ​អ្នក​ដែល​ផ្តល់​ឱ្យ​ខ្លួន​វិញ

៣. អ្នក​ដែល​លើកខ្លួន​ឱ្យ​មាន​តួនាទី តំណែង យសស័ក្តិ​ខ្ពង់ខ្ពស់ តែ​ទីបំផុត​ត្រឡប់​បែរជា​ដណ្ដើម​តួនាទី មុខងារ​អ្នក​ដែល​ជួយ​ខ្លួន​វិញ

៤. ម្ដាយ​ឪពុក​ដែល​ចិញ្ចឹម​ទំនុកបម្រុង​ខ្លួន តែ​ទីបំផុត​បែរជា​ត្រឡប់​មើលងាយមើលថោក​ចំពោះ​ម្ដាយ​ឪពុក​ខ្លួនឯង ។

បុគ្គល​បួន​ប្រភេទ​នេះ បើ​ជន​ណា​សេពគប់​ជាមួយ​ក៏​នឹង​វិនាស​ហិនហោច​ដល់​ខ្លួន បីដូច​ជា​ដៃ​ស្អាត​ដែល​កាន់​ដុំ​ឈើ ឬ​ធ្យូង​កំពុង​តែ​ឆេះ ដូច្នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ