ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ចូល​ចិត្ត​ទ​ទូល​ទាន​អង្ករ​សែន​ក្រអូប​ និងអង្ករ​ស​ប្រណីត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាជន​ចិន​បាន​កំពុង​ពេញ​និយម​បរិភោគ​នូវ​ប្រភេទ​អង្ករ​សែន​ក្រអូប​ និង​អង្ក​រស​ប្រណីត​កាន់តែ​ខ្លាំង ព្រោះ​អង្ករ​របស់​កម្ពុជា​ពីរ​ប្រភេទ​នេះ​វា​មាន​លក្ខណៈ​ពិសេស​សម្រាប់​កែ​ច្នៃ​ជា​មុខម្ហូប​ទៅ​តាម​ការ​ចូល​ចិត្ត​របស់​ប្រជាជន​ចិន​ដូច​ជា​បាយ​ឆា​ដើម ​។ លោក​ឧកញ៉ា ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា…

រាជធានី​ភ្នំពេញ ​៖ ប្រជាជន​ចិន​បាន​កំពុង​ពេញ​និយម​បរិភោគ​នូវ​ប្រភេទ​អង្ករ​សែន​ក្រអូប​ និង​អង្ក​រស​ប្រណីត​កាន់តែ​ខ្លាំង ព្រោះ​អង្ករ​របស់​កម្ពុជា​ពីរ​ប្រភេទ​នេះ​វា​មាន​លក្ខណៈ​ពិសេស​សម្រាប់​កែ​ច្នៃ​ជា​មុខម្ហូប​ទៅ​តាម​ការ​ចូល​ចិត្ត​របស់​ប្រជាជន​ចិន​ដូច​ជា​បាយ​ឆា​ដើម ​។

លោក​ឧកញ៉ា ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ ​២០២១ អង្ករ​សែន​ក្រអូប​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន ​៩២.១២០ ​តោន​ហើយ​អង្ក​រស​ប្រណីត ​១១៧.៨៤៤​ តោន ស្មើ​ប្រមាណ​៤៧% ​នៃ​បរិមាណ​អង្ករ​សរុប​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ​២០២១​ ។ ​នៅ​ក្នុង​បរិមាណ​អង្ករ​សរុប​នេះ​ប្រជាជន​ចិន​ចូល​ចិត្ត​បរិភោគ​អង្ករ​សែន​ក្រអូប ​និង​អង្ក​រស​ប្រណីត​ច្រើន​ជាងគេ​ ។

អុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ​ប្រទេស​ចិន​បាន​បែងចែក​អង្ករ​ដែល​នាំ​ចូល​ពី​កម្ពុជា​ទៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ១០​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​។ «​យើង​បាន​ពិភាក្សា​ជាមួយ​ដៃគូ​ចិន​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​តែ​កើត​មាន​ដូច​ជា​ការ​ដឹក​ជញ្ជូន​, លក្ខ​ណ្ឌ​ផ្សេង​ៗ​នៃ​អង្ករ​របស់​យើង​ជាមួយ​ស្ថានភាព​ទីផ្សារ​របស់​គាត់​ ។ ​អ៉ីចឹង​យើង​ឃើញ​ថា ​អ្វី​ដែល​យើង​រំពឹង​ទុក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ ​២០២២​ នេះ​ ។​ លើស​ពី​នេះ​យើង​នៅ​មានការ​ប្រជុំ​ជាមួយ​ដៃគូ​ចិន​នៅ​រៀង​រាល់​ ៣ ​ខែ​ម្តង​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»​ ។
ប្រទេស​ចិន​ជាទី​ផ្សារ​ទី​ ១ ​ដែល​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ បន្ទាប់​មក​សហគមន៍​អឺរ៉ុប​ជាទី​ផ្សារ​ធំ​ទី​ ២​ សម្រាប់​អង្ករ​កម្ពុជា​ ។

រយៈ ​២ ​ខែ​ដើមឆ្នាំ​ ២០២២​ នេះ ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​ទទួល​បាន​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ មាន​បរិមាណ​សរុប​មាន​ជាង ១, ៨​ លាន​តោន ទៅ​កាន់​ទិស​ដៅ ៥២ ប្រទេស គឺ​មានការ​កើនឡើង​ជាង ១៥​ ម៉ឺន​តោន ស្មើនឹង ៩,៥១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២១ ដែល​ទទួល​បាន​ត្រឹមតែ ១, ៦​ លាន​តោន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ