ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក​ផ្តល់​ ១១៣ ​លាន​ដុល្លារ​អា​មេ​រិ​កឱ្យកម្ពុជា​ខ្ចី​សម្រាប់​លើ​កម្ពស់សេវា​ថែទាំ​សុខភាព​ពលរដ្ឋ​ក្រីក្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ថ្មី​មួយទៀត​ក្នុង​ទឹកប្រាក់​ចំនួន ១១៣​ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ជួយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មានគុណ​ភាព​នៅ​កម្ពុជា សម្រាប់​ក្រុម​ប្រជាជន​ងាយ​រង​គ្រោះ​បំផុត និង​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​មាន​ប្រសិទ្ធភាព​ទៅ​នឹង​វិបត្តិ​ផ្នែក​សុខភាព​នានា​ដែល​អាច​កើត​មាន ​។ កញ្ចប់​ហិរញ្ញប្បទាន​ថ្មី​នេះ​នឹង​ពង្រីក​ការ​គាំទ្រ​ដល់​មូលនិធិ​សមធម៌​សុខាភិបាល…

រាជធានី​ភ្នំពេញ ​៖ ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ថ្មី​មួយទៀត​ក្នុង​ទឹកប្រាក់​ចំនួន ១១៣​ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ជួយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មានគុណ​ភាព​នៅ​កម្ពុជា សម្រាប់​ក្រុម​ប្រជាជន​ងាយ​រង​គ្រោះ​បំផុត និង​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​មាន​ប្រសិទ្ធភាព​ទៅ​នឹង​វិបត្តិ​ផ្នែក​សុខភាព​នានា​ដែល​អាច​កើត​មាន ​។

កញ្ចប់​ហិរញ្ញប្បទាន​ថ្មី​នេះ​នឹង​ពង្រីក​ការ​គាំទ្រ​ដល់​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​រ៉ាប់រង​ការ​ចំណាយ​ថ្លៃ​សេវា​ថែទាំ​សុខភាព​សម្រាប់​ជន​ក្រីក្រ និង​កែ​លម្អ​គុណភាព​សេវា​តាម​រយៈ​ការ​លើកកម្ពស់​ការ​យល់​ដឹង​, កាត់​បន្ថយ​ឧបសគ្គ​នានា និង​ពង្រីក​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​សុខាភិបាល​ ។

គម្រោង​នេះ​នឹង​ជួយ​ដល់​កម្មវិធី​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្តង់ដា​ទទួលស្គាល់​ថ្នាក់​ជាតិ ពង្រីក​អំណោយ​ថវិកា​សម្រាប់​ការ​ផ្តល់​សេវា និង​ផ្តល់​ហិរញ្ញប្បទាន​ផ្អែក​តាម​សមិទ្ធកម្ម​ការងារ​ ។ គម្រោង​នេះ​មាន​គោលដៅ​ផង​ដែរ​ឆ្ពោះទៅ​បង្កើន​សេវា​ទប់ស្កាត់​ជំងឺ​ដែល​មិន​ឆ្លង​ផ្ទាល់​រវាង​មនុស្សនៅ​ទូ​ទាំង​ប្រទេស​ ។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា ​«​ការ​ពង្រីក​សមធម៌​ក្នុង​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​នៅ​តែ​ជា​គោលដៅ​សំខាន់​ដដែល ថ្វីបើ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ប្រជាជន​របស់​ខ្លួន​ពិតមែន​ក៏​ដោយ​» ​។ លោកស្រី​បន្ថែម​ទៀត​ថា គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​គោលបំណង​ខាងលើ តាម​រយៈ​ការ​ពង្រីក​លទ្ធភាព​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​ដើម្បី​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​បញ្ជាក់​ថា ហិរញ្ញប្បទាន​នេះ​ គឺជា​ដំណាក់កាល​ទី ​២ នៃ​គម្រោង ការ​លើកកម្ពស់​សមធម៌​ និង​គុណភាព​នៃ​ការ​ថែទាំ​សុខភាព ក្នុង​គោលដៅ​ឆ្ពោះទៅ​ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​សេវា​ថែទាំ​សុខភាព​ពេញ​ផ្ទៃ​ប្រទេស​ ។ ដំណាក់កាល​ទី​ ១ នៃ​គម្រោង​នេះ មាន​រយៈ​កាលពី​ឆ្នាំ ​២០១៦ រហូត​ដល់​ឆ្នាំ​២០២២​ ។

កម្ពុជា​កំពុង​តែ​រៀបចំ​បង្កើត​ឡើង​នូវ​រចនាសម្ព័ន្ធ​ធានា​រ៉ាប់រង​សុខភាព​មួយ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ដែល​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ធ្វើ​ឱ្យ​មាន​សេវា​ថែទាំ​សុខភាព​គ្របដណ្តប់​ទូ​ទាំង​ប្រទេស នៅ​ត្រឹម​ឆ្នាំ​ ២០៣០​ ។
ហិរញ្ញប្បទាន​ថ្មី​នេះ​សបញ្ជាក់​នូវ​ភាព​ជា​ដៃគូ​យូរអង្វែង​ក្នុង​ចំណោម​ដៃគូ​នានា ហើយ​ក្នុង​កញ្ចប់​នោះ​រួម​មាន​ទឹកប្រាក់ ៥៥​ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​កម្ចី​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ នៃ​ធនាគារពិភពលោក និង​អំណោយ​ថវិកា​សរុប​ចំនួន ៥៨ ​លាន​ដុល្លារ មក​ពី​ប្រទេស​អូស្ត្រាលី អនាគារ​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់ (German Development Bank) ប្រទេស​កូរ៉េ​ខាងត្បូង និង​សេវា​ហិញ្ញ​ប្ប​ទាន​សកល (Global Financing Facility)​ ។ ប្រទេស​កម្ពុជា​នឹង​រួមចំណែក​ទឹកប្រាក់​ចំនួន ១៨៦​ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​បដិភាគក្នុង​គម្រោង​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ