ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​សាធារណៈ​ក្រៅប្រទេស​ជាង ៩,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កម្ពុជា​មិន​ទាន់​ទូទាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២១ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ៩,៤៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សុទ្ធសឹងតែ​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ខណៈ​បំណុល​សាធារណៈ​ក្នុង​ប្រទេស ត្រូវ​បាន​ទូទាត់​បញ្ចប់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២១ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ៩,៤៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សុទ្ធសឹងតែ​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ខណៈ​បំណុល​សាធារណៈ​ក្នុង​ប្រទេស ត្រូវ​បាន​ទូទាត់​បញ្ចប់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី ១១ ខែកុម្ភៈ ​ឆ្នាំ២០២០ កន្លង​ទៅ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ​បញ្ជាក់​ថា តាម​លទ្ធផល​បឋម​នៃ​ការ​សិក្សា​វិភាគ​ចីរភាព​បំណុល​បង្ហាញ​ថា បើ​ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួលផល​ប៉ះពាល់​ពី​ការ​រីករាលដាល​នៃ​កូ​វី​ដ ១៩ ក្ដី ក៏​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​ នៅ​តែ​បន្ត​រក្សា​បាន​នូវ​ចីរភាព និង​ហានិភ័យ​ទាប ដោយ​រាល់​សូចនាករ​បំណុល​គន្លឹះ​ៗ​ទាំងអស់ ឆ្នាំ ២០២១ សុទ្ធតែ​ស្ថិត​ក្រោម​អនុ​បាត​គោល ក្នុង​នោះ​សូចនាករ​សំខាន់​ជាងគេ គឺ​អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស ​ធៀប​នឹង​ផសស ស្ថិត​នៅ​កម្រិត ២៤,៤ ភាគរយ ធៀប​នឹង​អនុ​បាត​គោល ៤០ ភាគរយ ។

ក្រសួង​អះអាង​ថា ទោះបីជា​កម្ពុជា ​បាន​ជួប​វិបត្តិ​នឹង​ស្ថានភាព​កូ​វី​ដ ១៩ យ៉ាងនេះ​ក្តី ក៏​កម្ពុជា​បាន​ទូទាត់​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប​បាន​ចំនួន ៣៨២,៧៨ លាន​ដ​ល្លា​រអា​មេ​រិ​ក ក្នុង​នោះ​ប្រាក់​ដើម​មាន​ចំនួន ២៨៥,៦៦ លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​ប្រាក់ និង​កម្រៃ​ផ្សេង​ៗ​មាន​ចំនួន ៩៧,១២ លាន​ដុល្លារ​អា​មេ​រិ​ក ។

​បើ​គិត​ចាប់​តាំង​ឆ្នាំ ១៩៩៣ រហូត​មក​ដល់​ឆ្នាំ ២០២១ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន ២,៤៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ក្របខ័ណ្ឌ​បំណុល​សាធារណៈ ​ក្នុង​ប្រទេស​មាន​ចំនួន​ប្រមាណ ១ ភាគរយ ត្រូវ​នឹង​ប្រមាណ ២២,៨៣ ​លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​ដើម ១៩,៧២ លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​ប្រាក់ ៣,១១ លាន​ដុល្លារ​អា​មេ​រិ​ក និង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស ​មាន​ចំនួន ៩៩ ភាគរយ ត្រូវ​នឹង​ប្រមាណ ២,៤៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ប្រាក់​ដើម ១,៦០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​ប្រាក់ និង​កម្រៃ​ផ្សេង​ៗ​មាន ៨៣៨,៧០ លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ