ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន រីក​ធំ​នឹង​ប៉ះពាល់​វិស័យ​កាត់ដេរ​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កំពុង​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ពី​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​នៅឡើយ​ទេ ។ លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កំពុង​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ពី​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​នៅឡើយ​ទេ ។

លោក​ឧកញ៉ា ណា​ង សុធី អនុប្រធាន​សហព័ន្ធ​និយោជក​កម្ពុជា បាន​មើលឃើញ​ថា​សង្គ្រាម​នេះ មិន​មានការ​ប៉ះពាល់​មក​លើ​តំបន់​សហគមន៍​អាស៊ាន និង​កម្ពុជា នោះ​ទេ​ដោយសារ​ទីផ្សារ​ផលិតផល​កម្ពុជា គឺ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េ កា​ណា​ដា អូស្ត្រាលី មិនមែន​ជា​ប្រទេស​ជាប់​ពាក់ព័ន្ធ​ជម្លោះ​អ៊ុយ​ក្រែ និង​រុ​ស្ស៊ី​ទេ ។ លោក​ថា​ផលិតផល​វាយ​ន​ភណ្ឌ​កម្ពុជា អត់​បាន​នាំ​ចេញ​ប្រទេស​រុ​ស្ស៊ី​ទេ ។ ដូច្នេះ​វិបត្តិ​នេះ​មិន​ប៉ះពាល់​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើយ ។

ទោះ​យ៉ាងណា លោក​ឧកញ៉ា ណា​ង សុធី ថា​វិស័យ​វាយ​ន​ភណ្ឌ​កម្ពុជា​នឹង​ប៉ះពាល់ ​ប្រ​សិន​សង្គ្រាម​នេះ​ក្លាយជា​សង្គ្រាម​អង្គការ​ណា​តូ និង​រុ​ស្ស៊ី​នោះ ​ពីព្រោះ​សមាជិក​ណា​តូ​មួយ​ចំនួន​ជាទី​ផ្សារ​ផលិតផល​កម្ពុជា ។

ចំណែក លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​សេរី​កម្មករ​កាត់ដេរ​កម្ពុជា ​បានឱ្យ​ដឹង​ថា លោក​បាន​ពិភាក្សា​ជាមួយ​អ្នកបញ្ជា​ទិញ និង​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន ។ លោក​ថា ពួក​គេ​មានការ​បារម្ភ​អំពី​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី ដោយសារ​ទំនិញ​ជា​ច្រើន​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​នាំ​ចេញ​ទៅ​វិញ​ទៅ​អឺរ៉ុប និង​អា​មេ​រិ​ក ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​បារម្ភ​នោះ គឺ​សង្គ្រាម​នេះ​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់​ធ្វើ​ឱ្យ​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាល​ប្រទេស​បញ្ជា​ទិញ ។

ឆ្នាំ ២០២១ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន ១១,៣៨៩.៦ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ១,៥០៥ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ១៥.២% ។ នៅ​ពេល​វិស័យ​ជា​ច្រើន​រង​ប៉ះពាល់​ដោយសារ​កូ​វី​ដ ១៩ វិស័យ​កាត់ដេរ​បាន​ដើរតួ​នាទី​កាន់តែ​សំខាន់​នៅ​ក្នុង​កា​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​កូ​វី​ដ ១៩ នេះ ៕

អត្ថបទសរសេរ ដោយ