ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​មាន​ប្រៀប​ជាង​លុយ​អឺ​រ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រាហក់ឡើងខ្ពស់ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រាហក់ឡើងខ្ពស់ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​បានឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៥៩៧ រៀល ហើយ​លក់​ចេញ​តែ ៤៦៤៣ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៤៦០៦ រៀល និង​លក់​ចេញ​រហូត​ដល់ ៤៦៥២ រៀល​ឯណោះ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៦ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៣៩ រៀល លក់​ចេញ ២៩៦៨ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤៤ រៀល លក់​ចេញ ៦៥០ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៣៨ រៀល លក់​ចេញ ៣៥៧៣ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤១ រៀល លក់​ចេញ ៣៤៤ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២១ រៀល លក់​ចេញ ៣០៥១ រៀល ។ ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១២៦ រៀល លក់​ចេញ ១២៧ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៨០ រៀល ៕​

​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ