មនុស្សយ៉ាងតិច១០នាក់ត្រូវស្លា.ប់ ក្រោយការវាយប្រហា.រដោយព្យុះស៊ីក្លូន
មនុស្សយ៉ាងតិច១០នាក់បានត្រូវស្លា.ប់ដោយសារការវាយប្រហារ នៃព្យុះស៊ីក្លូនត្រូពីកាល់ឈ្មោះ BATSIRAI នៅ
មនុស្សយ៉ាងតិច១០នាក់បានត្រូវស្លា.ប់ដោយសារការវាយប្រហារ នៃព្យុះស៊ីក្លូនត្រូពីកាល់ឈ្មោះ BATSIRAI នៅ
ប្រទេសបារាំង-ម៉ាដាហ្គាស្ការ ៖ មនុស្សយ៉ាងតិច១០នាក់បានត្រូវស្លាប់ដោយសារការវាយប្រហារ នៃព្យុះស៊ីក្លូនត្រូពីកាល់ឈ្មោះ BATSIRAI នៅម៉ាដាហ្គាស្ការ កាលពីយប់ថ្ងៃទី៥ មកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបង្ខំឲ្យមនុស្សជិត៥០.០០០នាក់ ចាកចេញពីផ្ទះសម្បែងប្រឈមមុខនឹងគ្រោះថ្នាក់នៃទឹកជំនន់។
តាមអាជ្ញាធរម៉ាដាហ្គាស្ការថា ព្យុះនេះបានចុះថមថយកម្លាំងនាពេលយប់ ក្រោយពីវាយប្រហារលើប្រទេសដែនកោះដ៏ក្រីក្រនោះនៃពិភពលោក ដែលជួបប្រទះកាលពីខែមករា ការវាយប្រហារដោយព្យុះឈ្មោះANA បណ្ដាលឲ្យមនុស្សស្លា.ប់ជាច្រើននាក់រួចមកហើយ។
ព្យុះនោះកាលពី៣ថ្ងៃមុននេះ បានវាយប្រហារលើកោះរេអ៊ុយនីញ៉ុងបារាំង បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់បណ្ដាញអគ្គិសនី ដែលរហូតមកដល់យប់ថ្ងៃទី៦ ខែកុម្ភៈ ភ្ញៀវទេសចរយ៉ាងតិច១០.០០០នាក់នៅមិនទាន់មានអគ្គិសនីប្រើនៅឡើយ។ រយៈពេល២ថ្ងៃ និង២យប់ ព្យុះ BATSIRAI បណ្ដាលឲ្យមនុស្ស១២នាក់រងរបួសនៅកោះរេអ៊ុយនីញ៉ុង ដោយសារការលិចនាវាដឹកប្រេង១គ្រឿង។ បន្ទាប់មកនាយប់ថ្ងៃទី៥ មកថ្ងៃទី៦ ខែកុម្ ភៈព្យុះនេះបានវាយប្រហា.រលើប្រទេសម៉ាដាហ្គាស្ការផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ