ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន៖ “កូវីដអូមីក្រុង កំពុងតែធ្វើឱ្យចាស់ៗចូលគេងពេទ្យច្រើន”

2 ឆ្នាំ មុន

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដក្នុងប្រទេសជប៉ុន បានកត់សម្គាល់ពី​ ការកើនឡើងនៃអ្នកជំងឺវ័យចំណាស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារកូវីដអូមីក្រុង ហើយពួកគេសុទ្ធតែមានរោគសញ្ញា ដែលមិនអាចព្យាបាលនៅតាមផ្ទះបាន។ ការលេចឡើងនូវរោគសញ្ញារបស់ជំងឺនៅលើមនុស្សចាស់បែបនេះ ​បាន​នាំ​ឱ្យ​មានការកើនឡើងតម្រូវការគ្រែពេទ្យគួរជាទីព្រួយបារម្ភ នៅក្នុងប្រទេសជប៉ុន។ អ្នកជំងឺវ័យចំណាស់ទាំងនេះ…

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដក្នុងប្រទេសជប៉ុន បានកត់សម្គាល់ពី​ ការកើនឡើងនៃអ្នកជំងឺវ័យចំណាស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារកូវីដអូមីក្រុង ហើយពួកគេសុទ្ធតែមានរោគសញ្ញា ដែលមិនអាចព្យាបាលនៅតាមផ្ទះបាន។

ការលេចឡើងនូវរោគសញ្ញារបស់ជំងឺនៅលើមនុស្សចាស់បែបនេះ ​បាន​នាំ​ឱ្យ​មានការកើនឡើងតម្រូវការគ្រែពេទ្យគួរជាទីព្រួយបារម្ភ នៅក្នុងប្រទេសជប៉ុន។ អ្នកជំងឺវ័យចំណាស់ទាំងនេះ កំពុងមានជំងឺរលាកសួតស្រួចស្រាវបន្ទាប់ពីការឆ្លងដោយកូវីដអូមីក្រុង។

លោកវេជ្ជបណ្ឌិត Akira Kano នាយកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Fujimino ក្នុងប្រទេសជប៉ុន បាននិយាយថា អូមីក្រុងបានធ្វើឱ្យមនុស្សចាស់មានរោគសញ្ញាកូវីដធ្ងន់ធ្ងរ មិនអាចទុកព្យាបាលនៅតាមផ្ទះបាន។​ នេះបើយោងតាមសារព័ត៌មាន The Daily Express ។

លោកវេជ្ជបណ្ឌិតបានលើកឡើងថា៖ “អ្នកជំងឺវ័យចំណាស់បានទទួលថ្នាំបង្ការពីរដងហើយ ប៉ុន្តែកាលពីមួយរយៈមុននេះ ហើយពួកគេកំពុងទទួលរងនូវជំងឺរលាកសួតស្រួចស្រាវ ដោយសារតែកូវីដអូមីក្រុង។”

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា៖ “កូវីដអូមីក្រុង ត្រូវបានគេនិយាយថា “មិនសូវធ្ងន់ធ្ងរ” តែខ្ញុំឃើញថាមនុស្សចាស់ជាច្រើនកំពុងតែសម្រាកពេទ្យដោយសារតែវា។”

គួរបញ្ជាក់ផងដែរថា ការរកឃើញនេះ បានកើតឡើងស្របពេលជាមួយនឹងការប្រកាសចាក់ដូសជម្រុញក្នុងប្រទេសជប៉ុនទាំងមូល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ