ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កូ​វី​ដ​ ១៩ ​ទំហំ​ប្រាក់​ដែល​ពលរដ្ឋ​ខ្ចី​យក​ទៅ​ទិញ​ផ្ទះ​កើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផ្ដល់​ឥណទាន​សម្រាប់​ទិញ​លំនៅ​ឋាន​ពី​សំណាក់​ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ខ្ពស់នៅឆ្នាំ ​២០២១ ជាឆ្នាំ​ដែល​សេដ្ឋកិច្ច​ពលរដ្ឋ​យាយី​ដោយ​កូ​វី​ដ ​១៩​ ។ ប្រភព​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ថា ទំហំ​ឥណទាន​ទិញ​ផ្ទះ​នៅ​ឆ្នាំ​២០២១​…

រាជធានី​ភ្នំពេញ ៖ ការ​ផ្ដល់​ឥណទាន​សម្រាប់​ទិញ​លំនៅ​ឋាន​ពី​សំណាក់​ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ខ្ពស់នៅឆ្នាំ ​២០២១ ជាឆ្នាំ​ដែល​សេដ្ឋកិច្ច​ពលរដ្ឋ​យាយី​ដោយ​កូ​វី​ដ ​១៩​ ។ ប្រភព​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ថា ទំហំ​ឥណទាន​ទិញ​ផ្ទះ​នៅ​ឆ្នាំ​២០២១​ មាន​រហូត​ដល់​ជិត ​៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

របាយការណ៍​របស់​ធាន​គារ​ជាតិ​នៃ​កម្ពុជា ​បង្ហាញ​ថា ឆ្នាំ​ ២០២១​ ទំហំ​ឥណទាន​បុគ្គលបានកើនឡើងដល់ ​៤៥,៧​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​វិស័យ​ធនាគារ មាន​ទំហំ​ឥណទាន​ប្រមាណ ​៣៦,៨​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ​។ ​ក្នុង​ឥណទាន​នេះ​សម្រាប់​ទិញ​ផ្ទះ​ជាក​ម្មសិ​ទិ្ធ​ផ្ទាល់ខ្លួន​មាន​ប្រមាណ​ ១៣,២ ​ភាគរយ គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត ​៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ ​។​ ចំនួន​នេះមាន​កំណើន​ប្រមាណ ៣៧,៧​ ភាគរយ ។

លោក​ ឌឿ​ន សុភាព នាយក​គ្រប់គ្រងផ្នែក​លក់​ឥណទាន​បុគ្គល​នៃ​ធនាគារ J Trust Royal បានឱ្យ​ដឹង​ថា នៅ​ក្នុង​បច្ចុប្បន្ន​ស្ថានភាព​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​តែ​មាន​ភាព​រឹង​ និង​បន្ត​រីក​លូតលាស់​ទៅ​មុខ​ទាំង​ឥណទាន​ និង​បញ្ញើ ។ «​សម្រាប់​ឥណទាន​ទិញ​ផ្ទះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា ​អតិថិជន​មាន​តម្រូវការ​ច្រើន ដើម្បី​ស្វែងរក​ផ្ទះ​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ទំហំ​ឥណទាន​សម្រាប់​ទិញ​លំនៅ​ឋាន​គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២១ ​កន្លង​ទៅ​បាន​កើនឡើង​ដល់​ជិត ​៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក» ។

លោក ​ឡុ​ង គឹ​ម​សួគ៌ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Advance បានឱ្យ​ដឹង​ថា តម្រូវការ​លំនៅ​ឋាន​នៅ​តែ​មាន ទោះ​នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វី​ដ ​១៩ ​ក្តី​ ។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​តែ​បន្តសកម្មភាព​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទោះបី​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ក្ដី ។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថា ​ក្នុង​ឆ្នាំ ​២០២១​ កន្លង​ទៅ​ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​សាងសង់​គម្រោង​លំនៅ​ឋាន​មាន​ចំនួន ​៧២០ ​គម្រោង ក្នុង​នោះ​បុរី​លំនៅ​ឋាន​ និង​បណ្ដុំ​លំនៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន​៨១​ គម្រោង ស្មើនឹង ​២៧.២៧១​ ខ្នង អគារ​ផ្ទះល្វែង​មាន​ចំនួន​ ៣១.៩៨៥ ​ខ្នង និង​អគារ​ស្នាក់​នៅ​រួម​មាន​ចំនួន ​៨៤ ​គម្រោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ