បន្ទាយមានជ័យ ៖ ស្ត្រីពលករខ្មែរម្នាក់របួ.សជើងមិនអាចងើបឈរបាន ក្នុងចំណោមពលករត្រឡប់ពីថៃចូលមកកម្ពុជា ក្នុង១ថ្ងៃ ជិត៣០០នាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ៖ មានស្ត្រីជាពលករខ្មែរម្នាក់ ដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ដែលក្រុមការងារទទួលនៅចំណុចប៉ុស្តិ៍សង្កែ និងប៉ុស្តិ៍ចំប៉ក់ចំនួន៤៣នាក់ ស្រី២០នាក់កុមារ ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់បានរបួសជើងធ្ងន់ដោយទៅធ្វើកម្មករកាប់អំពៅតាមបន្ទាត់ព្រំដែន នៅពេលស៊ីឈ្នួលកា.ប់អំពៅអោយថៃ ត្រូវគល់អំពៅធ្លាក់បុ.កចំជើង បណ្តាលរបួ.ស ធ្វើការមិនកើតទើបត្រឡប់មកស្រុកវិញត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ។
លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះក្រុមការងារប្រចាំច្រកអូបីជាន់ស្រុកអូរជ្រៅទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ មានចំនួន២៣០នាក់ស្រី១១៨នាក់ កុមារ២៧នាក់ ហើយអ្នកមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩ ដូសទី២ មានចំនួន១៩៩នាក់ ស្រី១០៥នាក់ អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារត្រូវបញ្ជូនទៅមណ្ឌល ដើម្បីធ្វើចត្តាឡីស័ក ៕
ចែករំលែកព័តមាននេះ