បើទោះណាមានរសជាតិមិនឆ្ងាញ់ តែមើមខ្ទឹមសក៏មានការនិយមណាស់ដែរក្នុងអាហារប្រចាំថ្ងៃរបស់មនុស្ស ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព៧យ៉ាងដែលយើងគួរតែដឹងអំពីមើមខ្ទឹមស ៖
១- កាត់បន្ថយអត្រាប្រឈមជំងឺមហារីក ៖
ក្រុមអ្នកជំនាញជឿថា ខ្ទឹមសផ្ទុកសារធាតុពិសេសដែលអាចកាត់បន្ថយអត្រាប្រឈមដោយជំងឺមហារីកក្រពះជាពិសេស ។ ការសិក្សាជាច្រើនបានបង្ហាញ ទទួលទានខ្ទឹមសអាចធ្វើជាខែលឱ្យអ្នកប្រឆាំងនឹងជំងឺមួយនេះ ។
២- បំបាត់ការរមាស់បំពង់ក ៖
សារធាតុប្រឆាំងនឹងបាក់តេរីរបស់ខ្ទឹមសមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលបំពង់ក ។ នៅពេលដែលអ្នកក្អកឬរលាកបំពង់ក បៀមវាក្នុងមាត់ដោយខាំបន្តិចនិងលេបទឹកវាចូល ។
៣- ផ្តល់ផលប្រយោជន៍ចំពោះបេះដូង ៖
ទទួលទានខ្ទឹមសនឹងធ្វើឱ្យឈាមរាវ ។ នេះពិតជាមានប្រយោជន៍បំផុតក្នុងបញ្ចៀសជំងឺដែលទាក់ទងនឹងបេះដូង ។ លើសពីនេះទៀតមានអត្ថប្រយោជន៍គ្រប់គ្រងសម្ពាធឈាម ។ ការទទួលទានខ្ទឹមស២កំពឹសរាល់ថ្ងៃពិតជាអាចកាត់បន្ថយបាននូវហានីភ័យលក្ខខណ្ឌវេជ្ជសាស្ត្រ Arteriosclerosisទប់ស្កាត់ការគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរក្បាល ។
៤- បំបាត់ការឈឺធ្មេញ ៖
តាមអ្នកជំនាញថា វាមានប្រសិទ្ធភាពព្យាបាលការឈឺធ្មេញ ។ អ្នកអាចបន្តក់ប្រេងរបស់វាដែលរកបានតាមទីផ្សារឬក៏បុកខ្ទឹមស្រស់ឱ្យម៉ត់។
៥- ជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ៖
ដោយសារតែខ្ទឹមសផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយចំនួន ដូច្នេះវាមានប្រសិទ្ធភាពបំផុតជួយជំរុញកម្លាំងការពារប្រព័ន្ធរាងកាយ។ ទទួលទានវាជាប្រចាំអាចផ្តល់កម្លាំងដល់រាងកាយដើម្បីប្រឆាំងនឹងជំងឺឆ្លងព្រមទាំងវីរុសផ្សេងៗ ។
៦- កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖
ទទួលទានខ្ទឹមសត្រូវគេដឹងថាអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ។ វាផ្ទុកសារធាតុពិសេសដែលអាចបញ្ឈប់បាននូវការបង្កើតជាដុំខ្លាញ់កូឡេស្តេរ៉ូលក្នុងរាងកាយ កាត់បន្ថយបានកូឡេស្តេរ៉ូលអាក្រក់ ។
៧- ប្រឆាំងនឹងជំងឺផ្តាសាយ ៖
មានការសិក្សាជាច្រើនដែលបានរកឃើញថា ខ្ទឹមសមានឥទ្ធិពលលើជំងឺផ្តាសាយ ។ មានជំនឿថា ទទួលទានមើមខ្ទឹមសនៅពេលដែលដឹងថាអ្នកមានសញ្ញាមិនស្រួលខ្លួនអាចនឹងផ្តាសាយកាត់បន្ថយបានអាការធ្ងន់បាន ៕
ចែករំលែកព័តមាននេះ