ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះ២នាក់ជាប្ដីប្រពន្ធ ត្រូវជនពុំស្គាល់មុខកា.ប់.ប្រ.ហារ.ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រួចបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារតែរបួសធ្ងន់ធ្ងរពេក ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ មករា ឆ្នាំ២០២២ ស្ថិតនៅចំណុចឈ្លេញ ក្នុងភូមិសេះស្លា.ប់. ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខណៈដែលជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ កំពុងដេកលើទូកចាំរបាំងលបរបស់ខ្លួន ។
ព័ត៌មានដែលទទួលបានជាបឋមពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ អេង ថា អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ៣១ ឆ្នាំ ពួកគាត់ទាំង២នាក់មានទីលំនៅភូមិសេះស្លា.ប់ ឃុំឆ្នុកទ្រូ និងមានមុខរបរធ្វើស្រែនិងនេសាទ ។
នៅយប់ថ្ងៃកើតហេតុ ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ បានទៅដេកចាំរបាំងលប របស់ខ្លួននៅចំណុច កើតហេតុខាងលើ ស្រាប់តែម៉ោងប្រមាណជា១១ យប់ មានជនសង្ស័យ បានទៅកា.ប់.ប្រហារជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធជាច្រើនកាំបិត រងរបួសជាច្រើនកន្លែងយ៉ាងដំណំ ហើយជនរងដៃដល់ក៏បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តនិងបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញជាបន្តទៀត ដោយសារតែរបួសធ្ងន់ៗពេក ។ សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ថា មូលហេតុនៃការកា.ប់.សម្លា.ប់.នេះដោយបញ្ហាបែបណានោះទេ តែកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ដោយតាមការបញ្ជាក់ពីបុរសម្នាក់ឈ្មោះ អុន ដែលត្រូវជាឪពុក ជនរងគ្រោះបានប្រាប់នៅព្រឹកថ្ងៃទី១៩ មករា នេះថា ក្រោយការស្រាវជ្រាវសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ។ ប៉ុន្តែសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជាក់វិញថា នៅមិនទាន់ដឹងច្បាស់ថាយ៉ាងណានោះទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ