រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៩ ធ្នូ តាមរយៈនយោបាយឈ្នះឈ្នះ ដាក់ក្នុងប្រតិទិន ចាប់ពីឆ្នាំ២០២២ តទៅ តែមិនឈប់សម្រាកនោះទេ ។
យោងតាមសារាចរណែនាំចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ បានលើកឡើងថា ៖« ការកំណត់យកទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំដោយមិនឈប់សម្រាកសារាចរណែនាំស្តីពី អស់រយៈពេល២៣ឆ្នាំកន្លងមកព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុង ការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផងរហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះឈ្នះ» ។
សារាចរណលើកឡើងទៀត ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ ៖
១.គ្រប់ក្រសួង ស្ថាប័ន រាជធានីខេត្ត និងគ្រឹះស្ថានសាធារណៈឯកជនត្រូវកំណត់យកទិវានយោបាយ ឈ្នះឈ្នះថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាកចាប់ពីឆ្នាំ២០២២តទៅ ។
២.គ្រប់ក្រសួង ស្ថាប័ន រាជធានីខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញ! ៕
ចែករំលែកព័តមាននេះ