អ្នកបើកឡានដឹកស្រូវម្នាក់ បាក់ទឹកចិត្ត កើតកូវីដផង ជំងឺរុាំរ៉ៃផង ធ្វើរឿងមួយស្មានមិនដល់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ មានបុរសម្នាក់ដែលគេស្គាល់ថាជាអ្នក
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ មានបុរសម្នាក់ដែលគេស្គាល់ថាជាអ្នក
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ មានបុរសម្នាក់ដែលគេស្គាល់ថាជាអ្នកបើកបររថយន្តបានសម្រេចចិត្តបញ្ចប់ជីវិត ដោយយកខ្សែច.ង ក នៅដើមស្វាយចន្ទីក្បែរដើមត្នោត ខាងក្រោយរោងម៉ាស៊ីនកិនស្រូវ ស្ថិត ក្នុង ភូមិ សាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ តុង លីតូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្តដឹកស្រូវ រស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ ។
ជុំវិញករណីខាងលើនេះ ត្រូវបានការបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ ដោន លក្ខ អាយុ២៦ឆ្នាំ ឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃកើតហេតុ ប្ដីរបស់គាត់បានបើករថយន្តដឹកអង្ករពីរោងម៉ាស៊ីនកិនស្រូវ ត្រឡប់មកដល់ផ្ទះវិញ តែគាត់មិនបានជួបមុខដូចសព្វដងទេ ។ ស្រាប់តែមួយសន្ទះក្រោយមក ចុងភៅធ្វើម្ហូបបានដើរទៅខាងក្រោយរោងម៉ាស៊ីន ក៏ប្រទះឃើញមនុស្សម្នាក់បញ្ចប់ជីវិតនៅលើដើមស្វាយចន្ទី ហើយគេក៏បានមកប្រាប់គាត់ឱ្យទៅមើល ពេលនោះក៏ឃើញប្ដីស្លា.ប់បាត់ទៅហើយ ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ទៀតថា ប្តីរបស់គាត់មានជំងឺក្រពះ និងឬសដូងបាតធ្ងន់ធ្ងរ ព្យាបាលមិនជា លេបថ្នាំជាប្រចាំ ហើយដេកមិនសូវលក់ ។ ថ្មីៗនេះប្តីគាត់បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែជម្ងឺនោះបានព្យាបាលជាសះស្បើយហើយ ប៉ុន្តែប្តីរបស់គាត់ចេះតែមានការភ័.យខ្លា.ច រហូតបាក់ទឹកចិត្ត ទើបសម្រេចចិត្តបញ្ចប់ជីវិតបែបនេះតែម្តង ។
បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ