ខេត្តក្រចេះ ៖ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២១ បន្ទាប់ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ថា បានឃើញម៉ូតូម៉ាកវ៉ាវ អាល់ហ្វា ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅមួយគ្រឿង គ្មានស្លាកលេខទុកចោលជាច្រើនថ្ងៃ នៅក្បែរព្រៃជិតផ្លូវឡើងភ្នំក្អែរ ។ ភ្លាមនោះ កំលាំងក៏បានសហការជាមួយកំលាំងប្រជាការពារបានចុះទៅកន្លែងកើតហេតុ ក៏ធុំក្លិនស្អុយ អាសោច៍ សមត្ថកិច្ចក៏បានតាមរុករកក្លិនស្អុយនោះ រហូតប្រទះឃើញសាកសពនៅកំពោតព្រៃ ចម្ងាយពីម៉ូតូប្រហែល២០
ម៉ែត្រ។
តាមសេចក្តីរាយការណ៍ថា បុរសរងគ្រោះត្រូវបានគេស្គាល់ មានឈ្មោះ អុិន វាសនា អាយុ២៦ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំកញ្ចរ ស្រុកឆ្លូង ខេត្តក្រចេះ ។ តាមកំលាំងជំនាញបច្ចេកទេសខេត្ត សហការជាមួយជំនាញស្រុក បានអោយដឹង ថាជនរងគ្រោះពិតជាស្លា.ប់ដោយសារអំពើឃាតកម្មពិតប្រាកដមែន។ ព្រោះសភាពសាកសពមានស្នាមប្រេះលលាដ៍ផ្នែកខាងក្រោយ លើគុម្ពត្រចៀកខាងឆ្វេង ក្រៅពីនោះ ពុំមានអ្វីគួរឲ្យគាត់សម្គាល់ទេ ស្ថានភាពសាកសពហើមស្អុយរលួយអស់ហើយ ។
សូមបញ្ជាក់ថា ករណីឃាតកម្មននេះ កំលាំងជំនាញនៃអធិការស្រុកឆ្លូង កំពុងធ្វើការស៊ើបអង្គេតប្រមូលវត្ថុតាង ដើម្បីបូកសរុបសំណុំរឿងបញ្ជូនទៅជំនាញខេត្តដើម្បីបន្តនិតិវិធី ។
ចែករំលែកព័តមាននេះ