ចិនគាំទ្រសេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ
ចិន ៖ លោក Yang Jiechi មន្ត្រីការទូតជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិនបាននិយាយថា ចិនគាំទ្រដល់កិច្ចប្រឹងប្រែងរបស់
ចិន ៖ លោក Yang Jiechi មន្ត្រីការទូតជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិនបាននិយាយថា ចិនគាំទ្រដល់កិច្ចប្រឹងប្រែងរបស់
ចិន ៖ លោក Yang Jiechi មន្ត្រីការទូតជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិនបាននិយាយថា ចិនគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ក្នុងការជម្រុញឲ្យមានសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមកូរ៉េ។
ការប្រកាសគាំទ្ររបស់ចិនកើតឡើងអំឡុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិកូរ៉េលោក Suh Hoon ដែលធ្វើឡើងនៅខេត្ត Tianjin ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកូរ៉េខាងត្បូង។
ដំណើរទស្សនៈកិច្ចរបស់លោក Suh Hoon ទៅកាន់ប្រទេសចិនធ្វើឡើងក្រោយពេលមានដំណើរទស្សនៈកិច្ចរបស់មន្ត្រីការទូតចិនមកកាន់ទីក្រុងសេអ៊ូលកាលពីខែសីហា ឆ្នាំ ២០២០។ អ្នកទាំងពីរពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ការរំសាយអាវុ.ធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហាផ្សេងៗទៀតក្នុងតំបន់។
មន្ត្រីកូរ៉េខាងត្បូងនិយាយថា លោក Suh Hoon បានពន្យល់អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការជម្រុញដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ រួមមានសេចក្តីប្រកាសបញ្ចប់សង្គ្រាម។
ជាការឆ្លើយតប មន្ត្រីការទូតចិនលោក Yang Jiechi បាននិយាយថាលោកគាំទ្រដល់ការកិច្ចប្រឹងប្រែងដើម្បីសម្រេចឲ្យបានសេចក្តីប្រកាសនោះ ហើយលោកជឿជាក់ថា វានឹងរួមចំណែក្នុងការលើកកម្ពស់សន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។
លោក Yang Jiechi ថ្លែងថា ចិនគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េដើម្បីធ្វើឲ្យទំនាក់ទំនងអន្តរកូរ៉េប្រសើរឡើង ហើយដូច្នេះភាគីចិននឹងបន្តប្រឹងប្រែងសម្រាប់សន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។
ខណៈភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីបន្តការចរចាជាមួយកូរ៉េខាងជើង ពួកគេបានព្រមព្រៀងគ្នាថា វាមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងស្ថានភាពនៅឧបទ្វីបកូរ៉េ៕
សូមរម្លឹកថា សង្គ្រាមកូរ៉េចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ១៩៥០ និងបញ្ចប់ទៅវិញក្នុងឆ្នាំ ១៩៥៣។ រហូតមកដល់ពេលនេះពុំមានសេចក្តីប្រកាសស្តីពីការបញ្ចប់សង្គ្រាមជាផ្លូវការឡើយ៕ (យោងតាមប្រភព៖ The Korean Herald)
ចែករំលែកព័តមាននេះ