ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ១៩ មិនទាន់ចប់នៅឡើយទេ ហើយថាមនុស្សមួយចំនួនបានធ្លាក់ចូលទៅក្នុងការគិតខុស ដែលគិតថាពេលនេះខ្លួនឯងលែងឆ្លងកូវីដទៀតហើយ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួច។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់វ៉ាក់សាំងជាច្រើនកំពុងគិតខុសថាការចាក់វ៉ាក់សាំងជំងឺកូវីដ នឹងធ្វើឱ្យពួកគេលែងកើតកូវីដតទៅទៀត បើទោះបីជាមិនមានការការពារខ្លួនក៏ដោយ។
លោក Tedros បានប្រាប់អ្នកយកព័ត៌មានថា៖ “នៅក្នុងប្រទេស និងសហគមន៍ជាច្រើន យើងមានការព្រួយបារម្ភអំពីការគិតខុសរបស់ពួកគេ ដែលកំពុងតែធ្វេសប្រហែសក្នុងការការពារ៣កុំ៣ការពារ។”
លោកបានបញ្ជាក់ថា៖ “វ៉ាក់សាំងកូវីដ ពិតជាជួយសង្គ្រោះជីវិតមនុស្សមែន តែមិនមែនការពារការឆ្លងកូវីដបាន១០០%នោះទេ។ ទិន្នន័យបានបង្ហាញថា មុនពេលមានកូវីដប្រភេទដែលតាមកដល់ វ៉ាក់សាំងអាចការពារការឆ្លងបានប្រហែល៦០%។ តែតាំងពីមានប្រភេទដែលតាមក ប្រសិទ្ធភាពធ្លាក់មកត្រឹមតែខ្ទង់ ៤០%ប៉ុណ្ណោះ។”
ជាចុងក្រោយ លោកបានផ្តាំថា ទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវតែបន្តការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួនកុំឱ្យមានការឆ្លងកូវីដជានិច្ច៕
ចែករំលែកព័តមាននេះ