ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សហប្រតិបត្តិការ​ចិន​-​អាស៊ាន កាន់តែ​ស៊ីជម្រៅ ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​តំបន់

2 ឆ្នាំ មុន

ទីក្រុង​ណា​ន​នី​ង ៖ ឃ្លាំង​មួយ ក្នុង​ទីក្រុង​ណា​ន​នី​ង នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ផលិតផល​ផ្លែ​ទុរេន រាប់​សិប​តោន​ដែល​នាំ​ចូល​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​វេច​ខ្ចប់​ភ្លាម​ៗ បន្ទាប់​ពី​ការ​មក​ដល់ ដែល​ត្រៀម​ដឹក​ជញ្ជូន​ដាក់​លក់​ទូ​ទាំង​ប្រទេស​ចិន…

ទីក្រុង​ណា​ន​នី​ង ៖ ឃ្លាំង​មួយ ក្នុង​ទីក្រុង​ណា​ន​នី​ង នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ផលិតផល​ផ្លែ​ទុរេន រាប់​សិប​តោន​ដែល​នាំ​ចូល​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​វេច​ខ្ចប់​ភ្លាម​ៗ បន្ទាប់​ពី​ការ​មក​ដល់ ដែល​ត្រៀម​ដឹក​ជញ្ជូន​ដាក់​លក់​ទូ​ទាំង​ប្រទេស​ចិន ។

លោក យ៉ាវ ហៃ ដែល​រកស៊ី​លក់​ផ្លែ​ឈើ រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ បាន​និយាយ​ថា ៖ «​នោះ​ជា​ផ្លែ​ទុរេន​ដំបូង ក្នុង​រដូវរងា​នេះ​» ។

ជាមួយនឹង​ផ្លែ​ទុរេន កាន់តែ​មាន​ប្រជាប្រិយភាព​ពី​ប្រជាជន​ចិន អាជីវកម្ម​របស់​លោក យ៉ាវ ហៃ បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​មាន​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត កូ​វី​ដ​-១៩ ក៏​ដោយ ។

លោក យ៉ាវ ហៃ បាន​មាន​ប្រសាសន៍​ថា “​ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​នេះ ការ​លក់​ផលិតផល​ទុរេន បាន​កើនឡើង​១០​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ហើយ​លោក​រំពឹង​ថា សន្ទុះ​នឹង​បន្ត​កើនឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​” ។ ដោយ​លោក​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​សេដ្ឋកិច្ច​ជិត​ស្និទ្ធ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ។

កាលពី​ថ្ងៃ​ចន្ទ អាស៊ាន និង​ប្រទេស​ចិន បាន​ប្រកាស​រួម​គ្នា អំពី​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ជា​វិធានការ​មួយ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចូល​កម្លាំង​រុញច្រាន​ថ្មី ទៅ​ក្នុង​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការ​អភិវឌ្ឍន៍ នៃ​តំបន់ និង​ពិភពលោក ។

ប្រទេស​ចិន និង​អាស៊ាន ចែករំលែក​ផលប្រយោជន៍​រួម ហើយ​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ នឹង​ជួយ​ជំរុញ​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ ក្រោយ​ជំងឺ​រាតត្បាត ។

កាលពី​ឆ្នាំ​មុន ប្រទេស​ចិន នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន រយៈពេល​១២​ឆ្នាំ​ជាប់​ៗ​គ្នា ខណៈ​ដែល​អាស៊ាន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន ។ ទិន្នន័យ​គយ បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​នេះ ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន ឈាន​ដល់ ៤.៥៥ ពាន់​ពាន់​លាន​យន់ (​ប្រហែល ៧១១.៧ ពាន់​លាន​ដុល្លារ​) កើនឡើង ២០.៤ ភាគរយ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ។

យោង​តាម​លោក តេ​ង ស៊ី​ជុន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​អាស៊ាន បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ទ្វេភាគី រវាង​ចិន និង​អាស៊ាន ក៏​មានការ​រីក​ចម្រើន គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​នេះ ការ​វិនិយោគ​រួម​គ្នា សរុប​បាន​កើន​ដល់ ៣១០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

កំណើន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដ៏​រឹង​មាំ បាន​កើតឡើង បើ​ទោះបីជា​ផល​ប៉ះពាល់ នៃ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ដើម្បី​រំលឹក​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​កិច្ច​សន្ទនា​អាស៊ាន​-​ចិន កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ចិន បាន​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​អាស៊ាន​ចំនួន ១.៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ក្នុង​រយៈពេល ៣ ឆ្នាំ​ខាង​មុខ ដើម្បី​គាំទ្រ​ដល់​ប្រទេស​អាស៊ាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ជំរុញ​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច ។

គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) អ្នកជំនាញ​ជឿជាក់​ថា បាន​រួមចំណែក​យ៉ាង​ធំធេង​ដល់​កំណើន ប្រកបដោយ​និរន្តរភាព សម្រាប់​ប្រទេស​ចិន និង​អាស៊ាន ។ BRI ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ចិន បាន​រីក​ចម្រើន ទៅ​ជា​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ ដ៏​ធំ​បំផុត​របស់​ពិភពលោក ដោយ​មាន​ប្រទេស​ចំនួន ១៤១ និង​អង្គការ​អន្តរជាតិ​ចំនួន ៣២ បាន​ចុះហត្ថលេខា លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន រួម​ទាំង​ប្រទេស​អាស៊ាន​ទាំងអស់ ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ភាគី​ទាំង​ពីរ (​ចិន អាស៊ាន​) បានឃើញ​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ ក្នុង​វិស័យសេដ្ឋកិច្ច​ថ្មី​ៗ ដូច​ជា​បច្ចេកវិទ្យា​ខ្ពស់ សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​បៃតង ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ចិន បាន​ស្នើ​ឲ្យ​ចាប់ផ្តើម​កម្មវិធី​លើកកម្ពស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ចិន​-​អាស៊ាន ដែល​នឹង​ផ្តល់ ១​ពាន់ មុខទំនិញ នៃ​បច្ចេកវិទ្យា​ទំនើប និង​អាច​អនុវត្ត​បាន​ដល់​អាស៊ាន និង​គាំទ្រ​កម្មវិធី​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​វ័យក្មេង ៣០០ នាក់​ពី​អាស៊ាន មក​ប្រទេស​ចិន ដើម្បី​ផ្លាស់​ប្តូរ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ០៥​ឆ្នាំ​បន្ទាប់ ។

លោក អ៊ូ ថា​យ អ្នក​វិទ្យាសាស្ត្រ​វ័យក្មេង​របស់​ឡាវ ប្រាប់​ថា “​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ប្រទេស​ចិន គឺ​ពិតជា​មាន​ប្រយោជន៍ ។ ខ្ញុំ​បាន​ប្រើប្រាស់​ឧបករណ៍​ការពារ​បរិស្ថាន​កម្រិត​ខ្ពស់ និង​បាន​រៀន​ពី​វិធី​ព្យាបាល​ទឹក​ស្អុយ​តាម​ជនបទ ដែល​នឹង​មាន​ប្រយោជន៍ នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​ឡាវ​វិញ​” ។ លោក អ៊ូ ថា​យ បន្ថែម​ថា វា​ជា​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ។ អភិវឌ្ឍ និង​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​បរិស្ថាន ។

ពិព័រណ៍​ចិន​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​ចិន​-​អាស៊ាន ដែល​បាន​ធ្វើ​ឡើង​រយៈពេល​១៨​ឆ្នាំ ជាប់​ៗ​គ្នា ដើរតួ​ជា​វេទិកា​ដ៏​សំខាន់ សម្រាប់​កិច្ច​សហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ភាគី​ទាំង​ពីរ ។

លោក អូ អ៊ី ស៊ុន អ្នកជំនាញ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​អន្តរជាតិ​សិង្ហ​បុរី ក៏​បានអោយ​ដឹង​ដែរ​ថា ផ្តួចផ្តើម​ដោយ​ប្រទេស​អាស៊ាន​ទាំង​១០ ដើម្បី​បង្កើត​ទីផ្សារ​បង្រួបបង្រួម ដោយ​កាត់​បន្ថយ​ពន្ធគយ និង​របាំង​មិនមែន​ពន្ធ RCEP នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២ ហើយ​ជាង ៩០ ភាគរយ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្នុង​តំបន់ នឹង​ត្រូវ​ជាប់ពន្ធ​សូន្យ ។

RCEP រួម​មាន​សមាជិក​អាស៊ាន​ទាំង​១០, ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ។ RCEP មាន​ប្រយោជន៍​ជា​ពិសេស ក្នុង​ការ​កាត់​បន្ថយ និង​ដក​ចេញ​នូវ​ឧបសគ្គ​ពាណិជ្ជកម្ម បង្កើត​ទីផ្សារ​រួម​ដ៏​ធំ​បំផុត របស់​ពិភពលោក ដែល​ទំនិញ និង​សេវាកម្ម​អាច​ធ្វើ​ពាណិជ្ជកម្ម ដោយ​សេរី​ជាង​មុន ដូច្នេះ​ហើយ​ទើប​បង្កើន​ល្បឿន នៃ​ការ​រស់​ឡើង​វិញ នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ