ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ព្រមាន​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ប្រឈម​នឹង​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ

2 ឆ្នាំ មុន

អាហ្វហ្គានីស្ថាន ៖ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើការ​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​

អាហ្វហ្គានីស្ថាន ៖ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើការ​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់​នឹង​ប្រឈម​មុខ​នឹង​ការ​អត់ឃ្លាន​អាហារ​នៅ​រដូវរងារ​នេះ ប្រសិនជា​មិន​មានការ​ចាត់វិធានការ​ជា​បន្ទាន់​។

ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រហែល ២២,៨​លាន​នាក់ ដែល​ស្មើ​ជាង​ពាក់កណ្តាល​ប្រទេស​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង ខណៈ​ដែល​កុមារ​ចំនួន ៣,២​លាន​នាក់​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​អាច​នឹង​ជួប​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​ធ្ងន់ធ្ងរ​។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និយាយ​ថា «​ឥឡូវនេះ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិត​ក្នុង​ចំណោម​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។ យើង​កំពុង​រាប់​ថយក្រោយ​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​»។

សូម​រម្លឹក​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្លាក់​ចូល​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តា​លី​បង់ ក្រោយ​ពេល​អា​មេ​រិ​កបាន​ដកទ័ព​ទាំងស្រុង​ចេញពី​ប្រទេស​នេះ​។

ការ​ក្តោប​ក្តាប​អំណាច​របស់​ពួក​តា​លី​បង់​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ផុយ​ស្រួយ​រួច​ទៅ​ហើយ ដែល​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស​។ ប្រទេស​មហាអំណាច​លោក​ខាងលិច​បាន​ផ្អាក​ជំនួយ​របស់​ពួក​គេ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ធនាគារពិភពលោក ព្រមទាំង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ក៏​បា​នប​ញ្ឍ​ប់​ការ​ទូទាត់​ក្នុង​ប្រទេស​នេះ​ផង​ដែរ​។

ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ច្រើន​បាន​លក់​អ្វី​ៗ​ដែល​ពួក​គេ​មាន​ដើម្បី​ទិញ​អាហារ​។ រដ្ឋាភិបាល​ថ្មី​របស់​ពួក​តា​លី​បង់ ត្រូវ​បាន​គេ​បិទ​មិន​ឲ្យ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​នៅ​បរទេស​ឡើយ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ