ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឱក សុគន្ធកញ្ញា នាំអត្តសញ្ញាណខ្មែរដ៏ផូរផង់យ៉ាងអស្ចារ្យទៅកាន់ពិភពលោក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី (MEKONG – KOREA FRIENDSHIP…

រាជធានីភ្នំពេញ ៖ ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី (MEKONG – KOREA FRIENDSHIP CONCERT) កាលពីយប់មិញពិតជាបាន សាងនូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុតមិនធ្លាប់មានក្នុងសិល្បៈកម្ពុជា ។

កំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ ម៉ឺងម៉ាត់ ពេញព្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងក្នុងនាមជាកំពូលតារាសម្រៀងស្រីលេខ ១ ប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេក្នុងស្រុកគឺ ផលិតកម្ម រស្មីហង្សមាស ។

បទ «រស់ជាខ្លួនឯង» ដែល ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើង យ៉ាងពិសេសពីផលិតកម្ម រស្មីហង្សមាស ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញនូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ ។

គ្រងឈុតនាយរោង ដ៏ប្រណីត ឱក សុគន្ធកញ្ញា រាំពត់ពែន យ៉ាងគួរឲ្យគយគន់ លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំណាច ពិតជារូបភាពដ៏ឥតខ្ចោះមួយដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន ។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុងការសម្តែងនេះពិតជា Perfect មិនថា ការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ អ្នកចម្រៀង គឺរូបភាពដែលចេញមកទាំងស្រុងពិតជាប្រណីតនិងអស្ចារ្យ ។

បន្ទាប់ពីការផ្សាយផ្ទាល់ចប់ភ្លាមៗ ឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីអារម្មណ៍រំភើប និងមោទនភាពនូវការសម្តែងរបស់កំពូលតារាចម្រៀងយើងមួយរូបនេះ ទៅកាន់ពិភពលោក ៕ ដោយសហការ

សូមទស្សនាវីដេអូបទចម្រៀងដ៏ពិសេសនេះតាមរយៈ Link ខាងក្រោមនេះ ៖

https://youtu.be/kZ-dc1NgbIw