ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាហារ ៧ មុខ អាច​ជួយ​កូន​អ្នកមាន​កម្ពស់​ខ្ពស់ !

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា មនុស្ស​ខ្ពស់​ហាក់បីដូចជា​ឆ្លាត​វៃ ។ សម្រាប់​ស្ត្រី​ដែល​មាន​កម្ពស់​លើស​ពី​មធ្យម មាន​ហានិភ័យ​តិចតួច​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ។ មនុស្ស​ខ្ពស់​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាង​មនុស្ស​ទាប ។…

រាជធានី​ភ្នំពេញ ៖ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា មនុស្ស​ខ្ពស់​ហាក់បីដូចជា​ឆ្លាត​វៃ ។ សម្រាប់​ស្ត្រី​ដែល​មាន​កម្ពស់​លើស​ពី​មធ្យម មាន​ហានិភ័យ​តិចតួច​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ។ មនុស្ស​ខ្ពស់​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាង​មនុស្ស​ទាប ។ មនុស្ស​ខ្ពស់​កាន់តែ​មាន​ផលិតភាព និង​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់ ។ កម្ពស់​ខ្ពស់ អាច​ដោយសារ​កត្តា​អាហារូបត្ថម្ភ​នៅ​ពេល​ជា​ទារក ឬ​គភ៌​នៅ​ក្នុង​ផ្ទៃ ។ មនុស្ស​ដែល​មាន​កម្ពស់​ខ្ពស់ ជា​ធម្មតា​បង្ហាញ​ពី​ការ​ស្រូប​យក និង​ទទួលទាន​សារធាតុចិញ្ចឹម​បាន​ល្អ​ប្រសើរ ខណៈ​ពេល​ស្ថិត​ដែល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​របស់​ពួក​គេ ។

តម្រូវការ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ ១២០០ មី​លី​ក្រាម ។ ក្រៅពី​ជាតិ​កាល់ស្យូម ការ​ទទួលទាន​វីតាមីន A ក៏​ត្រូវការ​សម្រាប់​ការ​លូតលាស់​ឆ្អឹង ដែល​មាន​ឥទ្ធិពល​លើ​កម្ពស់​របស់​ទារក​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​អាហារ ៧ មុខ​ដែល​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ទារក និង​កូន​ជំទង់​របស់​អ្នក ដើម្បី​ទទួល​បាន​កម្ពស់​ខ្ពស់ ៖

១. ទឹកដោះគោ និង​ឈី​ស ៖ ទឹកដោះគោ​សម្បូរ​ជាតិ​កាល់ស្យូម ។ ដូច្នេះ​ហើយ ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្មេង​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ផឹក​ទឹកដោះគោ ២ កែវ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បំពេញតម្រូវការ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ ឈី​ស​ក៏​ជា​ផលិតផល​ដែល​ទទួល​បាន​ពី​ទឹកដោះគោ​ផង​ដែរ ។ នោះ​មាន​ន័យ​ថា ឈី​ស​ក៏​សម្បូរ​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន​ផង​ដែរ ។

២. ផ្លែ​ចេក ៖ ចេក ជា​ផ្លែ​ឈើ​វេទមន្ត​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ។ ក្នុង​ចំណោម​សារធាតុចិញ្ចឹម​ទាំងនេះ​រួម​មាន កាល់ស្យូម ផូស្វ័រ ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​វីតាមីន ។ បរិមាណ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​នៅ​ក្នុង​ផ្លែ​ចេក​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក និង​អេឡិចត្រូលីត​នៅ​ក្នុង​កោសិកា​របស់​រាង​កាយ ។

៣. ក្រូច ៖ ផ្លែក្រូច​មិន​ត្រឹមតែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ប៉ុន្តែ​ផ្លែ​ឈើ​នេះ​ក៏​មាន​ផ្ទុក​នូវ​វីតាមីន
C ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ ។ វីតាមីន​នេះ​ល្អ​សម្រាប់​ធ្មេញ និង​អញ្ចាញធ្មេញ ក៏​ដូច​ជា​ការ​លូតលាស់​ឆ្អឹង សរសៃពួរ ឆ្អឹងខ្ចី ស្បែក និង​កូ​ឡា​ជែ​ន ។ វីតាមីន C ក៏​អាច​ជួយ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ ដើម្បី​កុំឱ្យ​ក្មេង​ងាយ​ឈឺ​ផង​ដែរ ។

៤. ទឹកដោះគោ​ជូរ ៖ ទឹកដោះគោ​ជូរ​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន សម្រាប់​ការ​លូតលាស់​ឆ្អឹង ។

៥. បន្លែ​បៃតង ៖ បន្លែ​បៃតង​សំបូរ​ទៅ​ដោយ​វីតាមីន A, C, និង K ក៏​ដូច​ជា​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ហ្វូ​ឡា​ត ដែល​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​សុខភាព​បេះដូង និង​ល្អ​សម្រាប់​ការ​លូតលាស់​ឆ្អឹង ។

៦. សណ្តែកសៀង ៖ សណ្តែកសៀង​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម មិន​ថា​អ្នក​គ្រាន់តែ​ស្ងោរ​វា​ធម្មតា ឬ​ផឹក​វា​ជា​ទឹក​សណ្តែក ។

៧. ត្រី​សាល​ម៉ុ​ន ៖ ត្រី​សា​ម៉ុង ៣ អោន អាច​ផ្តល់​ជាតិ​កាល់ស្យូម ១៨១ មី​លី​ក្រាម ។ ក្រៅពី​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ត្រី​សាល​ម៉ុ​ន​ក៏​សម្បូរ​ប្រូតេអ៊ីន​ផង​ដែរ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។ លើ​ពី​នេះ​សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែបជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕