ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​អធិបតីភាព​ សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ២៨ ខែមេសា ឆ្នាំ​ ២០២៤ ស្អែក​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៨…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ២៨ ខែមេសា ឆ្នាំ​ ២០២៤ ស្អែក​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​ ២០២៤ ក្រោម​ប្រធានបទ «​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​»​ ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​, រួម​និង​វត្តមាន​អញ្ជើញ​របស់​ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ស្ថាប័នរដ្ឋ​នានា រួម​ទាំង​ការ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​, សហជីព និង​តំណាង​កម្មករនិយោជិត​ផង​ដែរ ​។

ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​ ២០២៤​ នេះ​ដែរ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សហគ្រាស​គ្រឹះស្ថាន អង្គការ​សហជីព ក៏​នឹង​មានការ​រៀបចំ​ពិធី​ជួបជុំ​ប្រារព្ធ​ពិធី​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង​ដែរ​ ។

គួរ​កត់សម្គាល់​ដែរ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តួចផ្តើម ឱ្យ​មានការ​រៀបចំ​យុទ្ធនាការ​ប្រឡងប្រណាំង​ «​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​» នៅ​ទូ​ទាំង​ប្រទេស​ចាប់ពី​ឆ្នាំ​ ២០២៤ ដើម្បី​ចូលរួម​លើកកម្ពស់​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ នៅ​តាម​រោងចក្រ​សហគ្រាស​ ។

ការ​ប្រឡងប្រណាំង ដើម្បី​ទទួល​បាន​ពានរង្វាន់ «​សហគ្រាស​មួយ​ជា​សហគមន៍ សុខសាន្ត​មួយ​» ត្រូវ​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ ចំពោះ​សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប និង សហគ្រាស​ផ្នែក​ផ្សេង​ទៀត ដែល​ស្ម័គ្រចិត្ត​ចូលរួម​ស្រប​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​៕ អត្ថបទសហការ