ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង ចេញ​ញត្តិ​ប្រកាស​គាំទ្រយ៉ាង​ពេញទំហឹង ការ​អនុវត្ត​គម្រោងព្រែកជីកហ្វូណ​ន​-​តេ​ជោ

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖​ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងលោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ…

រាជធានីភ្នំពេញ​ ៖​ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងលោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ដែល​ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​ ១ ​នៅ​កម្ពុជា ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ឲ្យ​សម្រេច​បាន​នា​ពេល​អនាគត​ ។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេរ​ទៅ​កាន់​សមុទ្រ​កម្ពុជា ដោយ​ឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រវែង​ ១៨០​ គីឡូម៉ែត្ រ​។ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន ដូច​ជា កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន កាត់​បន្ថយ​ពេលវេលា ចម្ងាយ ការ​ខូចខាត​ផ្លូវថ្នល់ ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​កាត់បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុង​ការឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការ​អភិវឌ្ឍន៍​ផែ​រណប​ថ្មី​ៗ​ជា​ច្រើន ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅ​តាម​ព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេង​ៗ ​។​ល​។និយាយ​ជា​រួម គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ គឺជា​គម្រោង​បម្រើ​ផល ប្រយោជន៍​ជាតិ​ដ៏​ធំធេង ជា​ពិសេស ផ្នែក​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ! ។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ​ជាទី​គោរព​ស្រឡាញ់ សូម​បាន​សមប្រកប​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕ អត្ថបទសហការ