ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Visa ដាក់​ចេញ​នូវ​កម្រង​ជំនួយ​អាជីវកម្ម ដើម្បីគាំទ្រ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍អតិបរមា​ពី​ការ​ទទួល​ការ​ទូទាត់តាមរយៈ​បច្ចេកវិទ្យា contactless

1 ឆ្នាំ មុន

ក្រុមហ៊ុន Visa នឹង​ផ្តល់​នូវ​ប្រភព​ចំណេះដឹង និង​ដំណោះស្រាយ​ថ្មីជា​ជំហាន​ៗ អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Visa ដែល​ជា​ដំណោះស្រាយដ៏​សំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ រាជធានី​ភ្នំពេញ,…

ក្រុមហ៊ុន Visa នឹង​ផ្តល់​នូវ​ប្រភព​ចំណេះដឹង និង​ដំណោះស្រាយ​ថ្មីជា​ជំហាន​ៗ អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Visa ដែល​ជា​ដំណោះស្រាយដ៏​សំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១០ ខែឧសភា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Visa ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក កំពុង​ចេញ​នូវ​យុទ្ធនា​ពាំនាំ​នូវ​ប្រភព​ចំណេះដឹង​បន្ថែម ដើម្បី​ជួយ​ពាណិជ្ជករ​កម្ពុជា ជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម (SMBs) ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពេញលេញ​ចេញពី​ដំណោះស្រាយ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Visa ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​លក់ និង​បទ​ពិសោធន៍​ទិញ​ទំនិញ​របស់​អតិថិជន ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ផ្ទាល់​តែ​ម្តង​ ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Visa ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូច​ជា​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច តាម​រយៈ​ការ​ជម្រុញ​ម្ចាស់​អាជីវកម្ម​ឲ្យ​ងាក​មក​ប្រើប្រាស់​វិធីសាស្ត្រ​ទូទាត់​តាម​រយៈ​បច្ចេកវិទ្យា contactless ឲ្យ​កាន់តែ​ច្រើន​ឡើង​ ។

កម្រង​ជំនួយ​អាជីវកម្ម អន​ឡាញ​ដែល​មាននៅ​ក្នុង​គេហទំព័រ [​ហេតុ​អ្វី​ទទួលយក​ការ​ទូទាត់​ប័ណ្ណឥណទាន​សម្រាប់​អាជីវកម្ម | Visa ] នឹង​ផ្តល់​ការ​ណែនាំ​លម្អិត​ជូន​ដល់​ពាណិជ្ជករ​ជា​ជំហាន​ៗ ក្នុង​នោះ​រួម​មាន​ជា ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដោយ​មាន​ទាំង​សេចក្តី​ពន្យល់​សម្រាប់​អ្នក​គិតលុយ ពី​របៀប​ចាប់ផ្តើម និង​បញ្ចប់​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល​ជាដើម ​។ កម្មវិធី​កញ្ចប់​ជំនួយ​អន​ឡាញ​នេះ ភាគច្រើន​ពិពណ៌នា​អំពី​មុខងារ​នៃលក្ខណៈ​ស​ម្ប​តិ្ត ប្រភេទ Visa កាត ដែល​មាន​ផ្ទុក​បច្ចេកវិទ្យា contactless ដោយ​ការ​សំគាល់​លើ​និមិត្តសញ្ញា contactless និង​ការ​ណែនាំ​អំពី​របៀប​ដែល​អតិថិជន អាច​ដាក់​កាត​របស់​ខ្លួន ប៉ះ​ជាមួយនឹង​ម៉ាស៊ីន​គិតលុយ​ដោយ​ផ្ទាល់ ដើម្បី​ធ្វើការ​ទូទាត់ – ដែល​វា​ជា​បទ​ពិសោធន៍​ដ៏​ពេញ​និយម ក្រោយ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​មេរោគ កូ​វី​ដ​-១៩​ ។

តាម​រយៈ​ការ​សិក្សា​ចុង​ក្រោយបង្អស់​របស់​ក្រុមហ៊ុន Visa ស្តី​ពី​គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​សកល (Global Travel Intentions -GTI) បាន​ចង្អុលបង្ហាញ​ថា អ្នកដំណើរ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ប្រមាណ​ជា ៩៧​ភាគរយ បាន​ជ្រើសរើស​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ម្យ៉ាងទៀត​ក្រោយ​វិបត្តិ​នៃ​រាតត្បាត​របស់​កូ​វីត ចំនួន​អ្នកដំណើរ​ដែល​នាំ​យក​សាច់​ប្រាក់សុទ្ធ​តាម​ខ្លួន មានការ​ថយ​ចុះ​ប្រមាណ​ជា ៦០​ភាគរយ ​។ តាម​រយៈ​ចម្លើយ​របស់​អ្នកចូលរួម​ស្ទង់​មតិ​នៅ​ក្នុង​ឆ្នាំ ២០២៣ មាន​អ្នកដំណើរ​ប្រមាណ​ជា ៣១​ភាគរយ តែ​ប៉ុណ្ណោះ ដែល​បន្ត​កាន់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន ក្នុងអំឡុងពេល​ពួក​គាត់​ធ្វើ​ដំណើរ ហើយ​ទិន្នន័យ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២០ គឺ​មាន​ប្រមាណ​រហូត​ដល់ ៧៩​ភាគរយ​ ។ នេះ​សបញ្ជាក់​ថា ជម្រើស​ក្នុង​ការ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល គឺ​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ការ​ធ្វើ​ដំណើរ​ដ៏​អស្ចារ្យ​ ។

តាម​រយៈ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ទូទាត់​របស់​ក្រុមហ៊ុន Visa អាជីវករ​មាន​សិទ្ធិ​អាច​ប្រើប្រាស់​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន Visa ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ម៉ាក​សញ្ញា ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក នឹង​ជា​ស្លាក​យីហោ​ដ៏​មានគុណ​តម្លៃ​ខ្ពស់ ស្ថិត​នៅ​ក្នុង​លំដាប់​ទី​ប្រាំមួយ​នៅ​ក្នុង​ពិភពលោក ។ ច្បាប់ និង​ដំណើរការ​ដោះស្រាយ​វិវាទ​របស់​ក្រុមហ៊ុន Visa គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ រាល់​អាជីវកម្ម ពិសេស​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម រួម​ទាំង​អ្នក​ប្រើប្រាស់ ក្នុង​នោះ​ដែរ ដំណើរការ​ដោះស្រាយ​វិវាទ​របស់ Visa ក៏​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ជូន​នូវ​ទំនុកចិត្ត ការ​កែ​លម្អ​ប្រសិទ្ធភាព​នៃ​ការ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា ​។

ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless បាន​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ទូទាត់​ឆ្លង​ដែន ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ កំពុង​តែ​រីក​ចម្រើន​របស់​កម្ពុជា ដែល​វា​ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ ។ ចំណូល​ពី​ទេសចរ​របស់​កម្ពុជា និង​កំណើន​ភ្ញៀវ​បរទេស បាន​កើនឡើង​ទ្វេ​ដង នៅ​ក្នុង​ឆ្នាំ ២០២៣ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ​។

ថ្មី​ៗ​នេះ ក្រសួងទេសចរណ៍ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ “​ទស្សនា​ខេត្តសៀមរាប ឆ្នាំ ​២០២៤” និង​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ផ្សេង​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​។ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Visa ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស ក្រុមហ៊ុន Visa បាន​ចាប់​ដៃគូ​ជាមួយ​សមាគម​ទេសចរណ៍​ប៉ា​ស៊ី​ហ្វិ​ក (PATA) ដើម្បី​ជំរុញ​កម្មវិធី​ការ​អភិវឌ្ឍន៍​គោលដៅ​ទេសចរ និង​ភាព​ធន់ (Tourism Destination Resilience Program) ក្នុង​គោលបំណង​កសាង​ឧស្សាហកម្ម​ទេសចរណ៍​មួយ​ដែល​មាន​ភាព​ធន់ និង​និរន្តរភាព បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ សព្វ​ថ្ងៃនេះ អ្នកដំណើរ​ដែល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ប្រើប្រាស់ Visa កាត របស់​ពួក​គេ​នៅ​ទីតាំង​ពាណិជ្ជករ​ជាង ២៣,៥00 នៅ​ទូ​ទាំង​ប្រទេស​ ។

អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ “​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ទូទាត់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Contactless ពីព្រោះ​បច្ចេកវិទ្យា​មួយ​នេះ អនុញ្ញាតិ​ឲ្យ​ការ​ធ្វើ​ប្រតិបត្តិការ​មាន​ភាព​រហ័ស និង​មាន​សុវត្ថិភាព​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញតម្រូវការ​អតិថិជន ដោយ​ពង្រីក​ជម្រើស​សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ។​” អ្នកស្រី​បន្ត​ទៀត​ថា ​៖ “​ដើម្បី​គាំទ្រ​កំណើន​ទេសចរណ៍​នៅ​កម្ពុជា ក្រុមហ៊ុន Visa ប្តេជ្ញា​ផ្តល់​សិទ្ធិ​អំណាច​ដល់​ម្ចាស់​អាជីវកម្ម តាម​រយៈ​ការ​ពង្រឹងសមត្ថភាព ព្រមទាំង​ផ្តល់​ជូន​នូវ​វិធីសាស្ត្រ​ទូទាត់​តាម​រយៈ​បច្ចេកវិទ្យា contactless ចុង​ក្រោយ​បំផុត សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ​។ យើង​សង្ឃឹមថា ដំណោះស្រាយ​ថ្មី​របស់​យើង នឹង​អាច​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុង​ការ​ទទួលយក​វិធីសាស្ត្រ​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល​ឲ្យ​កាន់តែ​ទូលំទូលាយ ស្រប​តាម​ប្រព័ន្ធ​អេកូ​ទេសចរណ៍ និង​ឆ្លើយ​តប​ទៅ​នឹង​ចំណូលចិត្ត​របស់​អ្នក​ធ្វើ​ដំណើរ​នា​ពេល​បច្ចុប្បន្ន​”​ ។

កាត​ដែល​មាន​ផ្ទុក​បច្ចេកវិទ្យា Contactless មាន​សុវត្ថិភាព​ដូច​គ្នា​ទៅ​នឹង​ប្រភេទ​កាត​ប្រើ​បន្ទះ​ឈី​ប​ដូច្នោះ​ដែរ ដោយ​វា​បង្កើត​លេខ​កូដ​ប្រតិបត្តិការ​ជាក់លាក់ ដែល​ប្រើ​បាន​តែ​ម្តង​គត់ ដើម្បី​ការពារ​ព័ត៌មាន​នៃ​ការ​ទូទាត់​។ ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless ក៏​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​លំហូរ​សាច់ប្រាក់​សម្រាប់​ពាណិជ្ជករ និង​កាត់​បន្ថយ​ការ​ចាត់ចែង​សាច់ប្រាក់ ខណៈ ដែល​រយៈពេល​ប្រតិបត្តិការ​កាន់តែ​លឿន កាត់​បន្ថយ​ការ​តម្រង់​ជួរ​រង់ចាំ និង​បង្កើន​ការ​លក់​ ។

អំពី​ក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​រយៈ​ឌី​ជី​ថ​ល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នក​ប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើន​ជាង ២០០ ប្រទេស និង តំបន់ ជា​រៀង​រាល់​ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សា​ភ្ជាប់​ពិភពលោក​ទាំងមូល តាម​រយៈ​កា​រត​ភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្ត​បាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​។ យើង​ជឿជាក់​ថា​សេដ្ឋកិច្ច​ដែល​រួម​បញ្ចូល​មនុស្ស​គ្រប់​រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញ​ថា នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែង​យល់​បន្ថែម​តាម​រយៈ ៖ Visa.com ៕ អត្ថបទសហការ