ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ បន្ថែម​ម៉ោង​បម្រើសេវា​ជូន​ពលរដ្ឋតាំង​ម៉ោង​ ៧ ​ព្រឹក​ដល់​ម៉ោង ​១០៖៣០ ​យប់​ និង ​៧ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​បម្រើសេវា​ជូន​បងប្អូន​កម្មករនិយោជិត និង​និយោជក រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ និង​ស្រប​ទៅ​តាម​កាល​វិវត្តន៍​ជាក់ស្តែង ក៏​ដូច​ជា​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១…

រាជធានីភ្នំពេញ ៖ ដើម្បី​បម្រើសេវា​ជូន​បងប្អូន​កម្មករនិយោជិត និង​និយោជក រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ និង​ស្រប​ទៅ​តាម​កាល​វិវត្តន៍​ជាក់ស្តែង ក៏​ដូច​ជា​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បន្ថែម​ម៉ោង​ធ្វើការ​ចាប់តាំងពី​ម៉ោង​ ៧ ​ព្រឹក​រហូត​ដល់​ម៉ោង​ ១០៖៣០ ​នាទី​យប់​ជា​រៀងរាល់ថ្ងៃ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ និង​តាម​ប្រព័ន្ធ​ Hotline ១២៩៧ ឬ​ ១២៨៦ បម្រើ​ ២៤ ​ម៉ោង ដែល​បងប្អូន​កម្មករនិយោជិត និយោជក រួម​ទាំង​ភាគី​ពាក់ព័ន្ធ​អាច​ទទួល​សេវា​ពី​ក្រសួង​ដូច​មាន​បញ្ជាក់​លម្អិត​ក្នុង​សេចក្តីជូនដំណឹង​ខាងក្រោម​ ៖