ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជួប​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ ចំនួន ២០ នឹង​ផ្តល់​ឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង ​ក្នុង “​ពិព័រណ៍​ការងារ និង​មគ្គ​ទេសន៍​អាជីព​” នា​ដើមខែ ​ឧសភា ខាង​មុខ​នេះ​!

3 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ទទួល​បានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នឹង​រៀបចំ​ពិព័រណ៍​ការងារ…

រាជធានីភ្នំពេញ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ទទួល​បានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​មគ្គ​ទេសន៍​អាជីព រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ទី ៩-១០ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីតាំង អាគារ KAMPUS ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ​។

ពិព័រណ៍​ការងារ និង​មគ្គ​ទេសន៍​អាជីព ឆ្នាំ​២០២៤ នេះ រំពឹង​ថា​នឹង​ទាក់ទាញ​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ​ធ្វើ រាប់​ពាន់​នាក់​មក​ចូលរួម​ទស្សនា ស្វែង​យល់​អំពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា និង​ដាក់​ពាក្យ​សម្ភាស​ការងារ​ភ្លាម​ៗ​ជាមួយ​តំណាង​ក្រុមហ៊ុន សហគ្រាស​ធំ​ៗ​ជា​ច្រើន​។ អ្នកចូលរួម​ក៏​អាច ស្វែង​យល់​អំពី​គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​ដាក់​ពាក្យ​ស្វែងរក​ការងារ នៅ​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ពី​វាគ្មិន​ល្បី​ជា​ច្រើន​ផង​ដែរ ​៕ អត្ថបទសហការ