ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ទស្សនកិច្ច​នៅ​រោងចក្រ​កែ​ច្នៃ​ផលិតផល​អាហារ និង​បំ​លែង​សាច់​មាន់​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ ដើម្បី​លើកកម្ពស់​ចំណេះដឹង​ពី​អាហារ​សុវត្ថិភាព (English below)

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ ហង់​ជួន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​មក​ទស្សនកិច្ច​នៅ​រោងចក្រ​កែ​ច្នៃ​ផលិតផល​អាហារ និង​បំ​លែង​សាច់​មាន់​របស់​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ ដែល​មា​នទី​តាំងនៅ​ផ្លូវជាតិ​លេខ ៤ ភូមិ​ពើក ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ។

ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន អញ្ជើញទស្សនកិច្ច​នៅ​រោងចក្រ​កែ​ច្នៃ​ផលិតផល​អាហារ និង​បំ​លែង​សាច់​មាន់​របស់​ក្រុមហ៊ុន ស៊ី​.​ភី​.​

ដំណើរ​ទស្សនកិច្ច​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សកល​វិទ្យាល័យ​ដែល​ជា​ដៃគូ ដូច​ជា ៖ សាកលវិទ្យាល័យ​ជាតិ ជា​ស៊ី​ម កំចាយមារ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ និង វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​មានការ​ចូលរួម​ពី​សំណាក់​គណៈប្រតិភូ​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ច្រើន​រូប ដោយ​មានការ​ទទួល​បដិសណ្ឋារកិច្ច​ពី​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ ដឹកនាំ​ដោយ​លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង​នៃ​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស៊ី​.​ភី​. ជា​ច្រើន​រូប ។ លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ បាន​ណែនាំ​អំពី​អាជីវកម្ម​ស៊ី​.​ភី​. និង​មានការ​ពិភាក្សា​បើកចំហ​ទាក់ទង​នឹង​ប្រធានបទ​នៃ​ការ​កែ​លម្អ​សុវត្ថិភាព​ចំណីអាហារ ការ​ផលិត​ចំណីអាហារ​ស្តង់ដារ និង​កិច្ចសហការ​រវាង​ក្រសួង​អប់រំ និង​វិស័យ​ឯកជន ។

ឯកឧត្តម បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា

ឯកឧត្តម បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសា​ស​ន៏​ថា វិទ្យាស្ថាន​អប់រំ​ផ្តោត​សំខាន់​ទៅ​លើ​សុខភាព និង​សុខុមាលភាព​របស់​សិស្ស សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដារ​អនាម័យ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍ កម្លាំង​រាង​កាយ ផ្លូវចិត្ត ការ​គិត ព្រមទាំង​បង្កើន​ចំណេះ​ដឹងផង​ដែរ ។ ឯកឧត្តម បណ្ឌិត បាន​បន្ថែម​ទៀត​ថា កាលដែល​បាន​បរិភោគ​អាហារ​ដែល​មាន​សុវត្ថិភាព​ស្តង់ដារ​អនាម័យ​ត្រឹមត្រូវ​នា​ពេល​បច្ចុប្បន្ន និង​ជួយ​ឱ្យ​យើង​ទទួល​បាន​សុខ​ភាពល្អ​រយៈពេល​យូរអង្វែង​ព្រមទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ល្អ​ជាង​ការ​បរិភោគ​អាហារ​ដែល​មិន​មាន​សុវត្ថិភាព ។ ដូច្នេះ​ការ​ចែករំលែក​ចំណេះដឹង​រវាង​ក្រសួង​អប់រំ និង​វិស័យ​ឯកជន​ជា​គម្រោង​សហការ​មួយ​ដែល​សំខាន់​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​យុវជន និង​ប្រជាជន​កម្ពុជា ក្នុង​ការ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ការ​ថែទាំ​សុខភាព​នៅ​តាម​សាលារៀន និង​សាកលវិទ្យាល័យ​នា​ពេល​អនាគត ។

លោក Wittaya Kreangkriwit អគ្គនាយក​ក្រុមហ៊ុន ស៊ី​.​ភី​.ខេ​ម​បូ​ឌា ចំកាត់

លោក Wittaya Kreangkriwit អគ្គនាយក​ក្រុមហ៊ុន ស៊ី​.​ភី​. បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ស៊ី​.​ភី​. ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍន៍​ស្តង់ដារ​ផលិតកម្ម​ចំណីអាហារ ទាំង​គុណភាព និង​បរិមាណ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ។ ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​យុវជន និង​ប្រជាជន​កម្ពុជា ។ លោក Wittaya Kreangkriwit បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន មិន​ត្រឹមតែ​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស​និស្សិត​និង​សាលារៀន​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​ដល់​កសិករ​អំពី​ការ​លើកកម្ពស់​ស្តង់ដារ​ផលិតកម្ម ដោយ​ប្រមូល​ទិញ​វត្ថុធាតុដើម​របស់​កសិករ​ក្នុងស្រុក ដូច​ជា ៖ ពោតក្រហម ដំឡូង​មី កន្ទក់ ក​ញ្ចុ​ង​អង្ករ ស្រូវ និង​វត្ថុធាតុដើម​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ជាង ១០០០ គ្រួសារ ។

លោក Thanachit Sriboonlue អគ្គនាយករង នៃ​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់

លោក Thanachit Sriboonlue អគ្គនាយករង នៃ​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា ចំកាត់ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ស៊ី​.​ភី សូម​ចែករំលែក​ស្តី​អំពី​ចំណេះដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ជាមួយ​យុវជន និង​ប្រជាជន​កម្ពុជា​ចំនួន ៣ ចំណុច​សំខាន់​ៗ (១) ជ្រើសរើស​ទិញ ផលិតផល​ចំណីអាហារ​ដែល​មាន​ប្រភព​ច្បាស់លាស់ (២) ការ​រក្សា​ទុក​ផលិតផល​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រឹមត្រូវ (៣) ការ​ចម្អិន​ដែល​ត្រឹមត្រូវ​តាម​ស្តង់ដារ ។ លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ ក្នុង​គ្រឹះស្ថានសិក្សា​គួរតែ​មាន​អាហារ​ដ្ឋា​ន​ដែល​មាន​អនាម័យ​នៅ​ក្នុង​បរិវេណ​កន្លែង​សិក្សា ដោយ​ហាង​អាហារ​ដែល​មាន​នឹង​ត្រូវ​មានការ​ត្រួតពិនិត្យ​ពី​គុណភាព ចាប់ផ្តើម​តាំងពី​វត្ថុធាតុដើម​ដែល​នាំ​មក​ប្រើប្រាស់​រហូត​ដល់​វិធី​ចម្អិន​ដែល​ត្រឹមត្រូវ ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ទទួល​បាន​នូវ​អាហារ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព ។

លោក Thanachit Sriboonlue បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ស៊ី​.​ភី​. ប្តេជ្ញា​ផ្តល់​នូវ​ផលិតផល​អាហារ​ប្រកបដោយ​គុណភាព អនាម័យ​សុវត្ថិភាព និង​អាហារូបត្ថម្ភ​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា អ្នក​បរិភោគ​ទាំងអស់​អាច​ជឿជាក់​លើ​ផលិតផល ស៊ី​.​ភី​. បាន​ព្រោះថា គ្រប់​ផលិតផល​ចំណីអាហារ​ទាំងអស់​របស់ ស៊ី​.​ភី​. យើង​ទទួល​បាន​ស្តង់ដារ​អន្តរជាតិ​ដែល​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដូច​ជា​ស្តង់ដារ GHP HACCP និង HALAL លោក​អ្នក​អាច​បរិភោគ​ដោយ​ភាព​ជឿជាក់ «​អាហារ​សុវត្ថិភាព ជឿជាក់​លើ​ស៊ី​.​ភី​.»

ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ ចាប់តាំងពី​ឆ្នាំ ១៩៩៦ រហូត​ដល់​ប​ច្ចប្ប​ន្ន​នេះ​បាន​រយះ​ពេល ២៨ ឆ្នាំ​ស្ថិត​ក្រោម​ចក្ខុវិស័យ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ (Feed) ការ​ចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយ​ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរការ​អាជីវកម្ម​ហាង​លក់រាយ​នឹង​អាហារ​ជា​ច្រើន​ដូច​ជា CP Fresh mart ,CP Fresh Shop ,Five Star, Star Coffee និង Hi-Pork ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជាតិ និង​បរិស្ថាន ហើយ​យើង​មាន​ទស្សនវិស័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដែល​ហៅ​ថា «​គោលការណ៍​ប្រយោជន៍​ទាំង ៣ ប្រការ ដើម្បី​ឆ្ពោះទៅ​កាន់​និរន្តរភាព​» ដោយ​ចាត់​ទុក​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ ជា​អាទិភាព​ទី​មួយ ផលប្រយោជន៍​ប្រជាជន ជា​អាទិភាព​ទី​ពីរ និង​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន ជា​អាទិភាព​ចុង​ក្រោយ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ ឬ​លោក​អ្នក​ដែល​ចាប់អារម្មណ៍​សហការ​ទិញ និង​បើក​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​អាច​ទំនាក់ទំនង​មក​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Facebook : CP Cambodia Co,.Ltd. /Facebook: CP Brand Cambodia ឬ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ​លេខ ៖ 086 929 917 ,086 666 433 ៕ អត្ថបទ​សហការ

QR Code-Web site CP Cambodia
QR CP Brand Cambodia
QR Facebook CP Cambodia
QR Youtube CP Cambodia

Minister of Education Youth and Sports visited CP Food processing factory for developing food safety standards.

H.E. Dr. HANG Chuon Naron, Deputy Prime Minister and Minister of Education, Youth and Sports, including university partners such as National university of cheasim Kamchaymear, Kampong Speu Institute of Technology, Kampong chheuteal institute of Technology and relevant institutions visit the CP Cambodia Co, Ltd food processing factory in Kandal province on May 13, 2024.
Mr. Wittaya Kreangkriwit, President of CP Cambodia, Mr. Thanachit Sriboonnlue, Vice-President of Food Business, and CP management team introduced CP businesses and had an open discussion regarding to topic of improving food safety, standard food production, and collaboration between government and private sector.
H.E. Dr. HANG Chuon Naron said “the educational institute is focusing on a health and well-being of students. Food safety, food security, and hygienic standard will play a significant role on developing physical and mental strength as well as gaining acquisition of knowledge and thought processing.”
“Even the quality food is higher price in the market, however, the long-term health is also better. The people will spend less for medical care than one who consume unhealthy food. Therefore, the knowledge sharing between government and private sector including collaborative projects will provide a benefit for youth and Cambodia people to develop health care standard in schools and universities. This will be a crucial fundamental of future development” H.E. Dr. HANG added.
Mr. Wittaya Kreangkriwit, President of CP Cambodia, said “CP places an importance on developing food production standard, in term of quality and quantity to meet market demand. CP will be able to collaborate with Ministry of Education, Youth and Sports on knowledge sharing regarding to food safety to the youth and Cambodia people.”
“Not only the students, but CP also support them by providing technical knowledge to Cambodia farmers on how to improve their production standard. Today, CP Cambodia buys corn, casava, rice, bran, and other raw material and helps Cambodia farmers over 1,000 families.” Mr. wittaya added.
Mr. Thanachit Sriboonnlue, Vice-President of Food Business, said “There are three key recommendations about food safety, which are (1) to choose the right choice with trusted resource and production, (2) to keep the food in right place and right temperature, and (3) to do the right cook for standard hygiene. Furthermore, it would be better that, in educational institution, there is a hygienic restaurant or standard food service for students. So, the people can access the quality food and food safety.”
CP is committed to providing high quality, hygienic, safe, and nutritious food products to the people of Cambodia. We have obtained international standards such as GHP, HACCP and HALAL. Cambodia people can believe in Food product by CP as in slogan “safety food, trust CP”, Mr. Thanachit added.
CP Cambodia is a subsidiary of Charoen Pokphand Foods (CPF) – the Thai multinational agro-industrial and food conglomerate which operating in the Kingdom for more than 28 years, having begun in 1996, with the vision of being the “Kitchen of the World”
CPF focuses on its “Feed, Farm and Food” businesses, and the distribution of products, it also operates several retail and food business such as CP Fresh Mart, CP Fresh shop, Five Satr, Star Coffee, and Hi-Pork based on social and environmental responsibility.
The philosophy of CP in doing business is “Three Benefits Principle for Sustainability”, whereby the interests of the nation are put first and the people second, while benefits for the company are a last priority.
For more information regarding Food Safety and/or for one who interested in doing business, please visit Facebook: CP Cambodia Co,.Ltd. / Facebook: CP Brand Cambodia or contact for more information: 086 929 917, 086 666 433